ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ស្រា​ធ្វើ​ជា​បាយ​!​ផឹក​រហូត​ដាច់​ផ្ងារ​ធ្លាក់​ពីលើ​បង់​ស្លា​.,​ប់​នៅ​​ចំពោះ​មុខ​ស្រា​ដប​លើ​តុ

35 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​ស្គាល់ និង​ចំណាំ​ឃើញ​គាត់ ជា​មនុស្ស​យក «​ស្រាថ្នាំ​ធ្វើ​ជា​បាយ​»​ស្ទើរ​រាល់ថ្ងៃ ស្រាប់តែ​សុខ​ៗ​បាន​ដាច់​ផ្ងារ​ធ្លាក់​ពីលើ​បង់​ថ្ម​ស្លាប់​ទាំង​ព្រឹក​ព្រលឹម​នៅ​ចំពោះ​មុខ​ស្រា​០២​ដប​នៅ​លើ​តុ​ថ្ងៃ​ទី​១១ វិច្ឆិកា នៅ​ម្ដុំ​ផ្សារ​ទំនើប«​ភូ​ពុ​យ​»​ស្ថិត​ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​ថា អាច​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ ។

យោង​តាម​ព័ត៌មាន​បឋម​៖ ជន​រង​គ្រោះ​ឈ្មោះ ឈូ​ន ហ៊ា​ង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី យោង​(​អត្តសញ្ញាណប័ណ្ណ​) ។ ប៉ុន្តែ​បុរស​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​ដើ​ហើរ​ពាសពេញ​ក្រុង​បាត់ដំបង ហាក់​ពុំ​មាន​កន្លែង​ស្នាក់​នៅ​ពិតប្រាកដ​ទេ ហើយ​ភាគច្រើន​គេ​តែង​ឃើញ​គាត់​ស្រវឹង​ជា​ប្រចាំ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​លក់ដូរ​ផ្សារ​«​ភូ​ពុ​យ​»​បាន​ឲ្យ​ដឹង​ថា គេ​តែង​ប្រទះ​ឃើញ​ជន​រង​គ្រោះ​រូប​នេះ​នៅ​ម្ដុំ​ផ្សារ​ទំនើប​«​ភូ​ពុ​យ​»​ស្នាក់​នៅ​តាម​សំ​យ៉ាប​ផ្ទះ​គេ​ទុក​ចោល ឬ​តាម​ផ្សារ ជាមួយនឹង​ដប​ស្រាថ្នាំ​ជា​ប្រចាំ ។ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​កើតហេតុ គេ​ឃើញ​គាត់​អង្គុយ​ម្នាក់​លើ​បង់​ថ្ម​មួយ​កន្លែង​ជាមួយ​ស្រាថ្នាំ​០២​ដប​នៅ​លើ​តុ ដែល​ទំនងជា​ស្រវឹង​ទាំង​ព្រឹ​លឹ​ម​អុរ​ផង ។ ប៉ុន្តែ​បន្តិច​ក្រោយមក ស្រាបតែ​គេ​បាន​ប្រទះ​ឃើញ​គាត់​បែរជា​ដេក​ក្បែរ​បង់​ថ្ម​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

បើ​តាម​ប្រភព​ខ្លះ​បាន​និយាយ​ថា គេ​បានឃើញ​បុរស​នេះ​ផឹកស្រា​តាំងពី​ល្ងាច​ថ្ងៃ​ទី​១០ វិច្ឆិកា រហូត​ដល់​យប់​ជ្រៅ លុះ​ព្រឹក​ឡើង គេ​នៅ​តែ​ឃើញ​គាត់​អង្គុយ​នៅ​លើ​បង់​ថ្ម​ទៀត ដែល​មាន​ស្រា​នៅ​លើ​តុ​ផង ។ បើ​តាម​មើល​ស្ថានភាព​ជាក់ស្ដែង បុរស​ម្នាក់​នេះ​ទំនង​ផឹកស្រា​ច្រើន​មិន​ហូប​បាយ ហើយ​មិន​ដេក​មិន​ពួន ផឹក​រហូត​រលត់​ម៉ា​ស៊ីដាច់​ផ្ងារ​ធ្លាក់​ពីលើ​បង់​ស្លាប់​តែ​ម្ដង ។

អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន មិន​ទាន់​បាន​ព័ត៌មាន​លំអិត​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​បុរស​យក​ស្រា​ធ្វើ​ជា​បាយ​នេះ​ទេ ។ លោក​គ្រាន់តែ​ផ្ដល់​ព័ត៌មាន​បឋម​ថា ជន​រង​គ្រោះ​មាន​ប្រវត្តិ​ផឹកស្រា​ជា​ប្រចាំ តែ​ការ​ស្លាប់​ខាងលើ​នេះ លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ទេ ព្រោះ​ពេល​នេះ មន្ត្រី​ជំនាញ​បាន​និង​កំពុង​សាកសួរ​ព័ត៌មាន ជុំវិញ​ករណី​កន្លែង​កើតហេតុ និង​ពិនិត្យ​សាក​សព្វ​ជន​រង​គ្រោះ​នៅឡើយ ៕