ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងជើងបង្កើនការសាកល្បងអា.វុ.ធ និងពង្រឹងកងទ័ពជើង​ទឹកជាអាទិភាពក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន

1 ម៉ោង មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​បង្កើន​ការ​សាកល្បង​បណ្ដា​មី​ស៊ី​លដ្រូ​ន ​និង​គ្រាប់បែក​បុក ដោយ​មេដឹកនាំ​ប្រទេស​នេះ​ លោក​គី​ម ​ជុង​អ៊ុ​ន ​ចាត់​ទុក​ការ​ពង្រឹង​កងទ័ពជើងទឹក​ថា ​ជា​អាទិភាព​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការណ៍​កូរ៉េ​ខាងជើង​ KCNA រាយការណ៍​នា​ថ្ងៃ​ទី​១០​ វិច្ឆិកា​ ថា ក្រុង​ព្យុ​ង​យ៉ាង​មិន​បញ្ឈប់​ការ​បោះ​ជំហាន​ទៅ​មុខ​ឆ្ពោះទៅ​ពង្រីក​កម្លាំងយោធា​របស់​ខ្លួន​ឡើយ​ ។ ក្នុង​ទិស​ដៅ​នេះ​ កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​គ្រាប់បែក​បុក​ថ្មី សម្រាប់​យក​ទៅ​បំពាក់​ឲ្យ​កងទ័ពជើងទឹក​របស់​ខ្លួន ចាប់ពី​ឆ្នាំ​២០២៧ ​ទៅ​ ។ ក្រុង​ព្យុ​ង​យ៉ាង​បាន​បង្ហាញ​រួច​ហើយ កាលពី​ពាក់កណ្ដាល​ខែតុលា​គ្រាប់បែក​បុក​វាយប្រហារ​ចំ​គោលដៅ​បំផុត​ដែល​បំពាក់​ដោយ​បញ្ញា​សប្ប​និ​មិ្ម​ត​AI ដើម្បី​តម្រង់​គោលដៅ​និង​ចាប់​រក​គោលដៅ​ ។

ចំណែក​ការ​សាកល្បង​គ្រាប់បែក​បុក​ចុង​មួយ​ កាលពី​ថ្ងៃ​ទី​៩ ​វិច្ឆិកា អាច​ត្រួតពិនិត្យ​ប្រ​សិ​ទ្ទិ​ភាព​ក្នុង​ការ​ប្រយុទ្ធ​របស់​ប្រព័ន្ធ​គ្រាប់បែក​បុក​ថ្មី​ដែល​លឿន​នោះ​ ។ តាម​បណ្ដា​សារព័ត៌មាន​កូរ៉េ​ខាងជើង​ថា អាវុធ​នោះ​ត្រូវ​បំពាក់​ឲ្យ​កង​ម៉ា​រី​ន​កូរ៉េ​ខាងជើង​ចាប់ពី​ដើមឆ្នាំ​២០២៧​ទៅ​ ។

កូរ៉េ​ខាងជើង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ បាន​ធ្វើការ​សាកល្បង​ជា​បន្តបន្ទាប់ បណ្ដា​មី​ស៊ី​ល ដ្រូ​ន​ព្រមទាំង​គ្រាប់បែក​បុក​។ លោក​គី​ម ​ជុង​អ៊ុ​ន​ បាន​ពង្រឹង​កងកម្លាំង​ជើង​ទឹក​កូរ៉េ​ខាងជើង​ចាត់ទុកជា​អាទិភាព​ ។ ក្រុង​ព្យុ​ង​យ៉ាង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ពិសេស​នាវា​ពិឃាត​ចំណុះ​៥០០០​តោន​២​គ្រឿង និង​ចង់​ផលិត​នាវា​ពិឃាត​ចំណុះ​១០.០០០​តោន​ ។

មេដឹកនាំ​កូរ៉េ​ខាងជើង​ក៏​អះអាង​ដែរ​កាលពី​ស​ប្ដា​ហ៍​មុន​ថា ប្រទេស​លោក​កសាង​នាវា​មួយ​មាន​សមត្ថភាព​ប្រយុទ្ធ​ខ្ពស់​បំពាក់​ជា​ពិសេស​អាវុធ​នុយក្លេអ៊ែរ ដែល​គ្មាន​ប្រទេស​ណាមួយ​លើ​ពិភព​មាន​ ៕