ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​​បើករថយន្ត​ តាម​រថយន្ត​សង្គ្រោះ​ដឹកជីដូនទៅពេទ្យ ក៏​​ជ្រុល​ទៅ​បុ.ក​និស្សិត​ជិះ​ម៉ូតូ​ស្លា.ប់

17 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​Ford RENGER បើក​ដេញ​តាម​រថយន្ត​សង្គ្រោះ​ដឹក​ជីដូន​យក​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​និស្សិត​ម្នាក់យ៉ាង​ពេញទំហឹង​ បណ្ដាល​អោយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅ​ចំណុច​ដៃទន្លេ​បរិវេណ​កោះន​រា ភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ​ជន​រង​គ្រោះឈ្មោះ ផៃ សុ​ផា​ន់​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​វិស្វករ​សំណង់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ ជនរងគ្រោះជិះ​ម៉ូតូ​មួយគ្រឿអម៉ាក​ហុងដា​WAVE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ បាត់ដំបង​ ១AJ-១៨៥៧ ។

ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ឈឿ​ន វីត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុនពេលកើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តាម​ផ្លូវ​បេតុង​ជា​ដៃទន្លេ​កោះន​រា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​អ្នកបើកបរ​រថយន្ត ម៉ាក Ford RENGER ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ​បាត់ដំបង​ ២C-៧៤៩៩ ​បើក​តាម​ផ្លូវ​បេតុង​ដៃទន្លេ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​​គោលបំណង​បើក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ពី​ខាងក្រោយ​ដែល​ដឹក​ជីដូន​​ពី​ខេត្តបាត់ដំបង ​មក​មន្ទីរពេទ្យ​ជោ​រៃ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​មាន​ការដ្ឋាន​ក៏​បួង​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ណាមួយ​បាំង​រថយន្ត​សង្គ្រោះ​បន្ទាន់​ មើល​មិនឃើញ​ម៉ូតូ​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​យ៉ាង​ពេញទំហឹង​ ដោយ​ម៉ូតូ​កៀប​​ជាប់​ក្រោយ​រថយន្ត​ ចំណែកបុរស​ជិះ​ម៉ូតូ​ខ្ទាត​បោក​ខឿន​សួនច្បារ​បាក់ដៃ​ជើង​បែកក្បាល​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ រីឯ​បុរស​បើកបរ​រថយន្ត​បង្ក​មិន​បាន​រត់​នោះ​ទេ បាន​​ចុះ​ពីលើ​រថយន្ត​ ហើយត្រូវបាន​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ឃាត់​​ខ្លួន និង​​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​ច្បារ​អំពៅ​ មក​ដល់​នាំ​ខ្លួន​បុរសជា​អ្នក​​បើកប​រថយន្ត​បង្ក​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​ច្បារ​អំពៅ​បាន​ទំនាក់ទំនង​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សា​ទុក ចំណែក​សព​បាន​ប្រគល់​អោយ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕