ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់បង្ហាញទីក្រុងមីស៊ីលក្រោមដីថ្មី ចំពេលអាមេរិកព្រមានវា.យ.​ប្រ.ហា.របន្ថែម ប្រសិនបើគ្មានកិច្ចព្រមព្រៀង

1 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង ៖ ជិត​៧​ខែ​ ក្រោយ​ពី​មានការ​ឈប់​បាញ់​គ្នា កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​បាន​បង្ហាញ​កម្លាំង​ជា​ថ្មី​ ។ នាយសេនាធិការ​កងទ័ព​និង​ប្រមុខ​កងកម្លាំង​អាកាស​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​១០​ វិច្ឆិកា​ បាន​បង្ហាញ​នូវ​អ្វី​ដែល​ជាទី​ក្រុង​ក្រោម​ដី​ថ្មី​នៃ​មី​
ស៊ី​ល​នៅ​ក្រោម​បាត​ភ្នំ​ ។

មី​ស៊ី​​ល​ថ្មី​មួយ​ ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ ​តែ​បណ្ដា​អ្នក​ទទួលខុសត្រូវ​យោធា​អ៉ី​​រ៉​ង់​មិន​ផ្ដល់​ភាព​លម្អិត​ឡើយ​ ។ ការ​បង្ហាញ​នោះ​ ធ្វើ​ឡើង​ពេល​ភាព​តានតឹង​នៅ​តែ​មាន​បន្ត​នៅ​ម​ជ្ឈឹ​ម​បូព៌ា និង​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ យោង​តាម​កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​ថា នាវា​ដឹក​ប្រេង​ធំ​២​គ្រឿង​ថ្មី​ទៀត បាន​ប៉ះ​គ្រាប់​មីន​ និង​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន ហើយ​បច្ចុប្បន្ន​កំពុង​មាន​ភ្លើង​ឆេះ​ ។ អ៉ី​រ៉​ង់​ក៏​បដិសេធ​ដែរ​រាល់​ការ​ជួប​គ្នា រវាង​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ឌី​ជីវ៉ា​ន​ និង​លោក​ម៉ូ​ហ៍​សេន​រី​ហ្សៃ​អ៉ី ដែល​ដឹកនាំ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​សន្តិសុខ​ជាតិ​អ៉ី​​រ៉​ង់ ដែល​រឿង​នោះ​ ត្រូវ​បាន​លើក​ឡើង​ដោយសារ​ព័ត៌មាន​មួយ​ចំនួន​ ។

ម្យ៉ាងទៀត​ គេ​បាន​និយាយ​កាន់តែ​ច្រើន​ឡើង​លើ​ការ​ចាកចេញ​របស់​អ៉ី​រ៉​ង់​ពី​សន្ធិសញ្ញា​ហាម​សាយភាយ​នុយក្លេអ៊ែរ​ និង​រហូត​ដល់​និយាយ​ពី​ការ​កសាង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នោះ​ផង ក្រោយ​សង្គ្រាម​១២​ថ្ងៃ​ កាលពី​ខែមិថុនា​ ឆ្នាំ​២០២៥ ​និង​សង្គ្រាម​៤០​ថ្ងៃ​ នា​ខែមីនា​ និង​មេ​សា​កន្លង​ទៅ​នេះ​ ។

លោក​ត្រាំ​ថា​ អា​មេ​រិ​ក​ឈ្នះ​សង្គ្រាម​លើ​អ៉ី​រ៉​ង់
តាម​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ថា ការ​វាយប្រហារ​ថ្មី​លើ​អ៉ី​​រ៉​ង់​ប្រហែលជា​នឹង​លែង​មាន​ទៀត​ហើយ លើកលែងតែ​ក្រុង​តេ​ហេ​រ៉​ង់​​បដិសេធ​កិច្ចព្រមព្រៀង​មួយ​ ។ អ៉ី​រ៉​ង់​ទាមទារ​ឲ្យ​លុប​ចោល​បណ្ដា​ទណ្ឌកម្ម​ និង​រាល់​ការ​បិទ​ខ្ទប់​មុន​រាល់​ការ​ចរ​ចា ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក ​លោក​ម៉ា​កូ​រ៉ូ​ប៊ី​យ៉ូ​និយាយ​ថា មិនឃើញ​មានការ​រីក​ចម្រើន​ឡើយ ​។ លោក​ត្រាំ​ថ្លែង​កាលពី​ថ្ងៃ​ទី​៨​ វិច្ឆិកា ​ថា យើង​បាន​ឈ្នះ​សង្គ្រាម​នៅ​អ៉ី​​រ៉​ង់ ហើយ​ពេល​នេះ​នៅ​សល់​តែ​ការ​ចុះ​ហត្ថ​ខា​លើ​កិច្ចព្រមព្រៀង​មួយ​ប៉ុណ្ណោះ​។លោក​ក៏​អះអាង​ផង​ដែរ​ថា អ៉ី​​រ៉​ង់​រលំរលាយ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ និង​យោធា​ ។

លោក​បន្ត​ថា ​អា​មេ​រិ​ក​មាន​នាវា​ផ្ទុក​យន្តហោះ​ដល់​៣​គ្រឿង​ដាក់​ពង្រាយ ក្នុង​តំបន់​និង​កំណត់​បណ្ដា​គោលដៅ​ជា​ហេដ្ឋារចនា សម្ព័ន្ធ ក្នុង​នោះ​ មាន​បណ្ដា​មជ្ឈមណ្ឌល​អគ្គិសនី​ និង​ស្ពាន​។ ប្រធានាធិបតី​អា​មេ​រិ​ក​គំរាម​ម្យ៉ាងទៀត​ថា សេចក្ដីសម្រេច​ចុង​ក្រោយ​លើ​ការ​វាយប្រហារ​ថ្មី​ជាយថាហេតុ ពឹង​លើ​ថា​តើ​អ៉ី​រ៉​ង់​ចុះ​ហត្ថ​ប​លេខា ​ឬ​អត់​លើ​កិច្ចព្រមព្រៀង​រឹង​មាំ​បំផុត​មួយ​។

លោក​បន្ត​ថា ​យើង​កំណត់​ពី​ស្ពាន​៣៨​របស់​អ៉ី​រ៉​ង់​ដែល​ស្ថិត​ក្នុង​គម្រោង​វាយប្រហារ​របស់​យើង ដែល​អាច​កម្ទេច​ក្នុង​ពេល​ត្រឹម
​១​ម៉ោង​ ។ ការ​កសាង​ឡើង​វិញ​ បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​អ៉ី​រ៉​ង់​អាច​ប្រើ​ពេល​ដល់​១​ទស​វត្ស​ ។ ប្រសិនបើ​ចាំបាច់​យើង​នឹង​វាយប្រហារ​អ៉ី​​រ៉​ង់​ខ្លាំងក្លា​បំផុត​ ៕