ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតីរ​វ៉ា​ន់​ដា​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ប្រធានាធិបតីរ​វ៉ា​ន់​ដា នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ពេល​ទស្សនកិច្ច​នឹង​មានការ​ចុះ​កិច្ចព្រមព្រៀង ឯកសារ​សហប្រតិ​បត្តិការ​មួយ​ចំនួន​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ អាកាស​ចរណ៍ និង​ទេសចរណ៍​ផង​ដែរ​។

តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ឯកឧត្តម ផូ​ល ខា​ហ្គា​ម៉េ (Paul Kagame) ប្រធានាធិបតី​នៃ​សាធារណរដ្ឋរ​វ៉ា​ន់​ដា នឹង​អញ្ជើញ​មក​បំ​ពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ អំឡុង​ពេល​ដែល​ឯកឧត្តម​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ ដែល ព្រះរាជា​ណា ចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ។

ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម ប្រធានាធិបតី ផូ​ល ខា​ហ្គា​ម៉េ នឹង​ចូល​គាល់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រះ​បរមរាជវាំង​ ។

ឯកឧត្តម​ក៏​នឹង​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា និង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តី​ពី​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ការ​ពង្រីក​កិច្ច​សហប្រតិ​បត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។

ក្នុង​ឱកាស​នេះ កិច្ចព្រមព្រៀង និង​ឯក​សារ​សហប្រតិបត្តិការ​មួយ​ចំនួន​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ អាកាស​ចរណ៍ និង​ទេសចរណ៍ នឹង​ត្រូវ​បាន​ចុះហត្ថលេខា ដែល​នឹង​ផ្តល់​នូវ​កម្លាំង​ច​លករ​ថ្មី​ដល់​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ធុរកិច្ច​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ព្រមទាំង​បើកផ្លូវ​ថ្មី​ៗ​សម្រាប់ កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មករ​វាង​កម្ពុជា និងរ​វ៉ា​ន់​ដា​ ៕