សហគមន៍តំបន់ការពាររលាក់កងជើង ធ្វើអនាម័យសំអាតលម្ហែបៃតង ដើម្បីទទួលភ្ញៀវទេសចរមកកម្សាន្តនៅភ្នំខ្នងផ្សារ ឋានសួគ៌ក្រោមមេឃ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ដើម្បីផ្តោតលើការលើកកម្ពស់ការប្រើប្រាស់ និងការថែរក្សាសមិទ្ធផលដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជូន សហគមន៍តំបន់ការពាររលាក់កងជើង និងដើម្បីធានាឱ្យសមិទ្ធផលទាំងនេះបន្តផ្តល់ផលប្រយោជន៍ដល់សហគមន៍ប្រកបដោយចីរភាព។
កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សមាជិកសហគមន៍តំបន់ការពាររលាក់កងជើង បានចូលរួមអនុវត្តសកម្មភាព ធ្វើអនាម័យ បោសសំអាតនៅតំបន់តំបន់មួយចំនួន ដើម្បីទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្ត។
ការចូលរួមរបស់ប្រជាសហគមន៍ គឺជាកត្តាសំខាន់ក្នុងការថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណភាព ព្រមទាំងរួមចំណែកកសាងសហគមន៍ឱ្យកាន់តែស្អាត បៃតង និងគួរឱ្យចង់រស់នៅ។
(សហគមន៍ស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា សហគមន៍ស្អាតអនាម័យបរិស្ថាន សហគមន៍តំបន់ការពាររលាក់កងជើង ភាពស្អាតបៃតងចីរភាព)។
ចំពោះសកម្មភាពក្រុមអនាម័យសមាជិកសហគមន៍តំបន់ការពាររលាក់កងជើង ដើម្បីសហគមន៍ស្អាត លម្ហែបៃតង និងនិរន្តរភាព សហគមន៍ ដោយផ្តោតលើការលើកកម្ពស់ការប្រើប្រាស់ និងការថែរក្សាសមិទ្ធផលដែលសម្តេចធិបតីបានប្រគល់ជូន ដើម្បីធានាឱ្យសមិទ្ធផលទាំងនេះបន្តផ្តល់ផលប្រយោជន៍ដល់សហគមន៍ប្រកបដោយចីរភាព។
សូមបញ្ជាក់ផងដែរថា ភ្នំខ្នងផ្សារ ស្ថិតនៅក្នុងតំបន់ការពារសហគមន៍រលាក់កងជើង គឺជាស្ថានសួគ៌ក្រោមមេឃ ដែលមានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជូនឲ្យសហគមន៍តំបន់ការពាររលាក់កងជើងគ្រប់គ្រងរហូតដល់សព្វថ្ងៃ។ ដែលមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទៅទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ៕





ចែករំលែកព័តមាននេះ