ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​នេះ​ញ៉ាំ​រួច នឹង​ធាត់​១០​គីឡូ​ភ្លាម

4 ម៉ោង មុន

ទឹក​ដែលអ្នក​ផឹក​ប្រចាំ​ថ្ងៃ​ត្រូវ​តែ​ប្រ​យ​ត្ន័ ព្រោះ​បើ​អ្នក​ផឹក​ខុស នោះ​វា​នឹង​ងាយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំង​ណាស់​។​ដូចនេះ​តើ​ទឹក​អ្វី​ទៅ​អី​ក៏​ពិសេស​ម្ល៉េះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​បាន​ដោយ​មិនដឹង​ខ្លួន?ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក​។ អ្នក​មិន​ត្រូវ​ផឹកទឹក​ផ្លែ​ឈើ​កំប៉ុង ឬ​ដប​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំង​ណាស់ ដោយសារ​តែ​នៅ​ក្នុង​ទឹក​ផ្លែ​ឈើ​ទាំងនោះ​មាន​ជាតិ​ស្ករ​ខ្ពស់​ជាង​ទឹកក្រូច ដូចនេះ​នៅ​ពេល​ដែល​អ្នក​ផឹក​ច្រើន អ្នក​មិន​ត្រឹមតែ​មិន​អាច​ស្គម​នោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ទឹកនោម​ទៀត​ផង​។…

ទឹក​ដែលអ្នក​ផឹក​ប្រចាំ​ថ្ងៃ​ត្រូវ​តែ​ប្រ​យ​ត្ន័ ព្រោះ​បើ​អ្នក​ផឹក​ខុស នោះ​វា​នឹង​ងាយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំង​ណាស់​។​ដូចនេះ​តើ​ទឹក​អ្វី​ទៅ​អី​ក៏​ពិសេស​ម្ល៉េះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​បាន​ដោយ​មិនដឹង​ខ្លួន?ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក​។

អ្នក​មិន​ត្រូវ​ផឹកទឹក​ផ្លែ​ឈើ​កំប៉ុង ឬ​ដប​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំង​ណាស់ ដោយសារ​តែ​នៅ​ក្នុង​ទឹក​ផ្លែ​ឈើ​ទាំងនោះ​មាន​ជាតិ​ស្ករ​ខ្ពស់​ជាង​ទឹកក្រូច ដូចនេះ​នៅ​ពេល​ដែល​អ្នក​ផឹក​ច្រើន អ្នក​មិន​ត្រឹមតែ​មិន​អាច​ស្គម​នោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ទឹកនោម​ទៀត​ផង​។

ទឹកដោះគោ​ជូរ​ដែល​មិន​ស្រស់​ក៏​មិន​អាច​ផឹក​ច្រើន​ដែរ ព្រោះ​វា​មាន​លាយ​ជាមួយ​សារធាតុ​ជា​ច្រើន​នៅ​ក្នុង​នោះ បើ​អ្នក​ផឹក​ច្រើន វា​មិន​ត្រឹមតែ​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​នោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ទៀត​ផង​។

អ្នក​មិន​ត្រូវ​យល់​ថា​តែ​អាច​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន ហើយ​អ្នក​តែងតែ​ទិញ​តែ​ដែល​គេ​ច្រក​ជា​ដប​ៗ​មក​ផឹក​បាន​ទេ ព្រោះតែ​ទាំងនោះ​សុទ្ធតែ​មាន​កាឡូរី​ខ្ពស់ និង​ជាតិ​ស្ករ​ច្រើន បើ​អ្នក​ផឹក​កាន់តែ​ច្រើន នោះ​អត្រា​នៃ​ការ​ធាត់​របស់​អ្នក​នឹង​កាន់តែ​ខ្ពស់​។

កាហ្វេ​ដែល​មាន​ថែម​ទឹកដោះគោ និង​ស្ករ គឺជា​អាវុធ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​បាន​គ្រប់ពេល​នៅ​ពេល​ដែល​អ្នក​ផឹក​ច្រើន ហើយ​ផឹក​រាល់ថ្ងៃ នោះ​យូរ​ទៅ​អ្នក​នឹង​មើល​មិន​ស្គាល់​ថា​អ្នកជា​នរណា​ឡើយ​។

បើ​អ្នក​ចង់​ផឹកទឹក​ផ្លែ​ឈើ អ្នក​គួរតែ​ផឹកទឹក​ផ្លែ​ឈើ​ដែល​ស្រស់ ព្រោះ​វា​មិន​ត្រឹមតែ​អាច​ធ្វើ​ឲ្យ​អ្នក​ស្គម​បាន ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​ទៀត​ផង​។

ទឹកដោះគោ​គុ​ជ​ក៏​មិន​ត្រូវ​ផឹក​ច្រើន​ដែរ ព្រោះ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​ធាត់​ដោយសារ​តែ​ស្ករ​នៅ​ក្នុង​នោះ​ច្រើន ហើយ​ផឹក​ច្រើន វា​ក៏​អាច​ប៉ះពាល់​សុខភាព​អ្នក​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ