រដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាឡេស៊ី បាននិយាយនៅថ្ងៃអង្គារ ទី១៤ ខែតុលានេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រវាងប្រទេសថៃ និងកម្ពុជា នៅកិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍នាពេលខាងមុខ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNA របស់សិង្ហបូរី ដែលបានចេញផ្សាយនៅថ្ងៃនេះ ។

លោក Mohamad Hasan រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ។

លោក Mohamad បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល យើងសង្ឃឹមថា នឹងឃើញការចុះហត្ថលេខាលើសេចក្តីប្រកាសមួយដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរនេះ ដើម្បីធានាបាននូវសន្តិភាព និងបទឈប់បាញ់ដ៏យូរអង្វែង» ។
លោកបាននិយាយសំដៅទៅលើកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានបច្ចុប្បន្នបាននិយាយថា លោក Trump នឹងចូលរួមកិច្ចប្រជុំនេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោននៅឡើយទេ ។
សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែអ្នកដែលដឹងអំពីបញ្ហានេះបាននិយាយថា ការធ្វើដំណើរកំពុងត្រូវបានគ្រោងទុក ៕
ចែករំលែកព័តមាននេះ