ខេត្តបន្ទាយមានជ័យ ៖ ក្រោយភ្លៀងមួយមេធំជិត៤ម៉ោង បណ្តាលឱ្យប៉ះពាល់ផ្ទះសម្បែងនិងជន់លិចផ្លូវជាច្រើនខ្សែ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្រុងប៉ោយប៉ែត។

លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា ក្រុងប៉ោយប៉ែតថ្ងៃនេះ មានភ្លៀងមួយមេធំរយៈពេលជិត៤ម៉ោងចាប់ពីម៉ោង០១ ដល់ម៉ោង៤ ទើបរាំងភ្លៀងបណ្តាលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋនៅម្តុំវិហារចាម ស្ថិតក្នុងភូមិក្បាលស្ពានមួយ និងម្ខាងស្ថិតភូមិប៉ាលិលេយ្យមួយ ។

លោកបានបញ្ជាក់ថា ទឹកជន់លិចផ្លូវជាច្រើនខ្សែបណ្តាលឱ្យប្រជាពលរដ្ឋជួបការលំបាកធ្វើដំណើរទៅមក ហើយមានផ្លូវខ្លះត្រូវបានទឹកលិច រហូតមិនឱ្យចរាចរណ៍ទៅមកបាន ព្រោះលិចខ្លាំង និងជ្រៅមិនអាចឆ្លងកាត់បាន ព្រោះភ្លៀងខ្លាំងទឹកហូរមិនទាន់ ។

លោក ឡាយ សុធី អនុប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ភ្លៀងថ្ងៃនេះអាចគ្របដណ្តប់ទូទាំងខេត្តបន្ទាយមានជ័យ តែមានស្រុក/ក្រុងមួយចំនួនភ្លៀងធ្លាក់ខ្លាំងដូចនៅក្រុងប៉ោយប៉ែត ជាប់ជាយដែនភ្លៀងធ្លាក់បណ្តាលជន់លិចផ្លូវមួយចំនួនដែលបណ្តាលឱ្យប្រជាពលរដ្ឋជួបការលំបាកការធ្វើដំណើរ ។


ចែករំលែកព័តមាននេះ