ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​២​នាក់​ប្ដី​ប្រពន្ធ​រីឯ​កូនស្រី​អាយុ​៥​ឆ្នាំ​របួសធ្ងន់

57 វិនាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រី​នៃ​មន្ទីរ​មួយ ទំនងជា​ស្រវឹង​ដល់​កំរិត បាន​បើករថយន្ត​ទៅ​បុក​ទាំង​កំរោល​លើ​អ្នក​ជិះ​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​លើ​កំណាត់​ផ្លូវ​មួយ​កន្លែង​ជិត​ពន្ធនាគារ ស្ថិត​ក្នុងភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ…

ខេត្តបាត់ដំបង ៖ មន្ត្រី​នៃ​មន្ទីរ​មួយ ទំនងជា​ស្រវឹង​ដល់​កំរិត បាន​បើករថយន្ត​ទៅ​បុក​ទាំង​កំរោល​លើ​អ្នក​ជិះ​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​លើ​កំណាត់​ផ្លូវ​មួយ​កន្លែង​ជិត​ពន្ធនាគារ ស្ថិត​ក្នុងភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែល​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ស្លាប់​ជា​បន្តបន្ទាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ខណៈ​កូនស្រី​គាត់​អាយុ​០៥​ឆ្នាំ​រង​របួសធ្ងន់ តែ​អ្នក​បើករថយន្ត​ត្រូវ​មន្ត្រី​ចរាចរណ៍​នាំ​ខ្លួន​ទៅ​កាន់​ស្នងការ​ទាំង​កណ្ដាល​យប់​ដែរ ។

គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​អ្នក​បើករថយន្ត​បង្កហេតុ​នោះ​ច្បាស់​ទេ តែ​គេ​ដឹង​ថា ជន​បង្ក​នោះ​រស់នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ និង​ជា​មន្ត្រី​ធ្វើការ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តបាត់ដំបង ។ មន្ត្រី​រូប​នេះ​បើករថយន្ត​ម៉ាក​ព្រូស​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​បាត់ដំបង 2B-8856 ។ បើ​តាម​សាក្សី​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​នោះ​បាន​ធ្វើ​ដំណើរ​ពី​ខាងជើង​ទៅ​ខាងត្បូង​ក្នុង​ល្បឿន​លឿន​គួរសម លុះ​ទៅ​ដល់​ចំណុច​កើតហេតុ ស្រាបតែ​រថយន្ត​នោះ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ទាំង​កំរោល ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូឌុប​គ្នា​ចំនួន​០៣​នាក់ ប៉ើង​ដូ​ល​រដូករណែល​ពេញ​ផ្លូវ ។

សាក្សី​បាន​បញ្ជាក់​ថា ពេល​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ដួល​ពេញ​ផ្លូវ អ្នក​បើករថយន្ត​បាន​ព្យាយាម​បើក​រត់​ចេញពី​ចំណុច​កើតហេតុ តែ​ត្រូវ​អ្នក​ភូមិ​ជិះ​ម៉ូតូ​ដេញ​តាម​ស្ទាក់​ជាប់ ។ នៅ​កន្លែង​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​០៣​នាក់ មាន​ប្ដី ប្រពន្ធ និង​កូនស្រី រង​របួស​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ភ្លាម ឪពុក​បាន​ស្លាប់ លុះ​ព្រឹក​ថ្ងៃ​បន្ទាប់​ម្ដាយ​ក៏​ស្លាប់​ទៀត សល់​តែ​កូនស្រី​អាយុ​០៥​ឆ្នាំ របួសធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់​ដែរ ។

តាម​របាយការណ៍​សមត្ថកិច្ច ជន​រង​គ្រោះ​ទាំង​០៣​នាក់ ប្ដី ប្រពន្ធ និង​កូនស្រី មានឈ្មោះ យ៉ង់ បូ​រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ប្ដី និង​ជា​ឪពុក​ស្លាប់​) ឈ្មោះ​ណុ​ល ណា​រី អាយុ​២៩​ឆ្នាំ (​ប្រពន្ធ និង​ជា​ម្ដាយ​ស្លាប់​) និង​ឈ្មោះ យ៉ង់ ស្រី​ណា អាយុ​០៥​ឆ្នាំ (​កូនស្រី​របួសធ្ងន់​) គ្រួសារ​នេះ រស់​ន​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់ ហើយ​ជា​គ្រួសារ​ក្រីក្រ ធ្វើការ​នៅ​ឃ្លាំង​លក់​គ្រឿងសំណង់​មួយ​កន្លែង នៅ​ក្នុង​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។

ប្រធាន​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ខេត្ត លោក ចាន់ សុធី បាន​ប្រាប់​ថា អ្នកបើកបរ​រថយន្ត​បង្ក​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ នាំ​ខ្លួន​ភ្លាម​ៗ​មក​កាន់​ការិយាល័យ​ចរាចរណ៍ ដើម្បី​សួរនាំ និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល ។ លោក​ប្រធាន​ការិយាល័យ​ចរាចរណ៍​បាន​ទទួលស្គាល់​ថា អ្នក​បើករថយន្ត​ព្រូស​នោះ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ពេល​បើកបរ ដូច្នេះ​ហើយ ទើប​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ​។ ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ