ខេត្តស្ទឹងត្រែង ៖ បុរសខ្មែរឥស្លាមម្នាក់ នាំម្តាយទៅមើលអនាគតប្រពន្ធ ម្តាយមិនពេញចិត្ត ពេលត្រឡប់មកវិញ តូចចិត្តចង.កសម្លាប់ខ្លួន សពត្រូវបានប្រទះឃើញកាលពីវេលាម៉ោងប្រហែល១និង២០នាទីរសៀលថ្ងៃទី៣ ឧសភា ២០២៦ ស្ថិតនៅក្នុងផ្ទះឈើមួយកន្លែងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។
តាមប្រភពព័ត៌មានពីឈ្មោះ ណូ សារី ភេទប្រុសអាយុ៤១ ឆ្នាំ មុខរបរលក់ដូរបន្លែត្រីសាច់តាមម៉ូតូ ជាម្ចាស់ផ្ទះស្នាក់នៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង បានរៀបរាប់ថា ជនរងគ្រោះជាមិត្តភក្កិនឹងគ្នា ទីលំនៅបណ្តោះអាសន្ន វ៉ារីអគ្គិសនីសេសានក្រោមពីរ ស្រុកសេសាន តែងតែមកលេង និងសុំស្នាក់នៅផ្ទះខ្លួន ញឹកញាប់ ។
លោកបន្តថា កាលពីល្ងាចថ្ងៃទី២ ឧសភា ជនរងគ្រោះបានមកលេង ហើយរៀបរាប់ថា ខ្លួនបានពេញចិត្តនឹងនារីម្នាក់ ដែលជាជនជាតិខ្មែរឥស្លាមដូចគ្នា ហើយម្តាយក៏បានទៅមើលរួចហើយដែរ តែម្តាយមិនត្រូវចិត្ត។ រួចមក មិនបាននិយាយអ្វីផ្សេងទៀតឡើយ លុះក៏បានចូលដេកធម្មតា ។ នាវេលាម៉ោង២និង៣០នាទីអធ្រាត្រ ខ្លួនបានចេញពីផ្ទះទៅផ្សារ ទិញអីវ៉ាន់ និងទៅលក់នៅតាមភូមិធម្មតា ស្រាប់នៅវេលាម៉ោង១និង២០នាទី មកដល់ផ្ទះវិញ ឃើញទ្វារផ្ទះចំហបន្តិច ក៏រុញច្រានទ្វារចូលប្រទះឃើញមនុស្សចង.កសម្លាប់ខ្លួនក្នុងផ្ទះ។ ភ្លាមៗ ក៏បានផ្អើលឆោឡោឡើង និងរាយការណ៍ទៅប៉ូលិសចុះពិនិត្យ ។
ក្នុងហេតុការណ៍នោះ គេសង្កេតឃើញវត្តមាន មន្ត្រីនគរបាលព្រហ្មទណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រះឬស្សី នគរបាលជំនាញវិទ្យាសាស្ត្រនិងកោសល្យវិច័យ និងគ្រូពេទ្យកោសល្យវិច័យ ពិនិត្យលើសាកសព រកអង្គហេតុពិតប្រាកដ ។
ស្ត្រីឈ្មោះ ម៉ាន សាលីហាស់ អាយុ៥៣ ត្រូវជាម្តាយជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះជាកូនរបស់ខ្លួនឈ្មោះ ម៉ាន សុខនី អាយុ២៧ឆ្នាំ រស់នៅឃុំភ្លុក ស្រុកសេសា ។
ម្តាយជនរងគ្រោះ បានបញ្ជាក់ថា កូនរបស់ខ្លួនពេញចិត្តនារីម្នាក់ តែរូបគាត់មិនពេញចិត្តទេ ។
ក្រោយកម្លាំងសមត្ថកិច្ចជំនាញពិនិត្យរួចរាល់សពជនរងគ្រោះ ពិតជាបានស្លាប់ដោយចង.កសម្លាប់ខ្លួនពិតប្រាកដមែន ។ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា សពជនរងគ្រោះ មន្ត្រីជំនាញបានប្រគល់ជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា ៕


ចែករំលែកព័តមាននេះ