ការសិក្សាថ្មីៗបានបង្ហាញថា ការញ៉ាំសណ្ដែកដីក្នុងបរិមាណសមល្មម ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជួយឱ្យសរសៃឈាមមានសុខភាពល្អ។ វាគឺជាប្រភពនៃខ្លាញ់ល្អ និងប្រូតេអ៊ីនដែលងាយស្វែងរកបំផុត។

ហេតុអ្វីបានជាដូច្នេះ?
១.សម្បូរអាស៊ីតខ្លាញ់ Monounsaturated ៖ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ និងការពារការឡើងរឹងនៃជញ្ជាំងសរសៃឈាមបេះដូង។
២.មានសារធាតុ Resveratrol ៖ សារធាតុប្រឆាំងអុកស៊ីតកម្មនេះជួយការពារស្រទាប់ខាងក្នុងនៃសរសៃឈាមមិនឱ្យរងការខូចខាត។
៣.សម្បូរវីតាមីន E ៖ ជួយទប់ស្កាត់ការរលាកក្នុងប្រព័ន្ធរបត់ឈាម និងពង្រឹងកោសិកាបេះដូង។
៤.ជាតិម៉ាញ៉េស្យូមខ្ពស់ ៖ ជួយឱ្យចង្វាក់បេះដូងលោតបានទៀងទាត់ និងកាត់បន្ថយសម្ពាធការងាររបស់បេះដូង។
ចែករំលែកព័តមាននេះ