ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​០៥​នាក់​ទៅ​តុលាការ និង​២៣​នាក់​ទៀត​ទៅ​មន្ទីរ​សង្គមកិច្ច ករណី​បង្ក្រាប​ខារ៉ាអូខេ​«​មហាមេឃ​»

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី ចំនួន​៥​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​នឹង​សច្ចា​កម្ម និង​២៣​នាក់​ទៀត ដែល​ជា​ជន​រង​គ្រោះ បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី ចំនួន​៥​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​នឹង​សច្ចា​កម្ម និង​២៣​នាក់​ទៀត ដែល​ជា​ជន​រង​គ្រោះ បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ នៅ​ក្នុង​ការ​បង្ក្រាប​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ «​មហាមេឃ​» ។

បើ​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ ១​កន្លែង យីហោ “​មហាមេឃ​” ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០១១ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​បង្កប់​អំពើ​សញ្ចា​កម្ម (​សម្រួល​ឲ្យ​មាន​អំពើ​ពេស្យាចារ ព្រមទាំង​ទាញ​យក​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ ពី​អំពើ​ពេស្យាចារ​) ។

នៅ​ក្នុង​ប្រតិបត្តិការ​នោះ បាន​ឃាត់ខ្លួន​មនុស្ស​សរុប ចំនួន​៥៥​នាក់ (​ស្រី ៣៩​នាក់ ប្រុស ១៦​នាក់​) ចាប់​យក​វត្ថុ​តាង ស្រោមអនាម័យ​មួយ​ចំនួន បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ថា ជនសង្ស័យ​ចំនួន​០៥​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​អូស​ទាញ បញ្ចុះបញ្ចូល​នារី​ជា​បុគ្គលិក ឲ្យ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ដើម្បី​ពួក​ខ្លួន​ទទួល​បាន​អត្ថប្រយោជន៍ ផ្នែក​ហិរញ្ញវត្ថុ​ពី​អំពើ​ពេស្យាចារ​របស់​បុគ្គលិក​នារី​ទាំងនោះ និង​បាន​បញ្ជូន​បុគ្គលិក​នារី​ចំនួន ២៣​នាក់ ដែល​ទទួល​សេវា​អង្គុយ​កំដរ​ភ្ញៀវ ព្រមទាំង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ឱ្យទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដើម្បី​រក​សេវា​ផ្តល់​នីតិសម្បទារ​ជា​បណ្តោះអាសន្ន​។

គួរ​បញ្ជាក់​ថា ភោជនីយដ្ឋាន និង​ខារ៉ាអូខេ «​មហាមេឃ​» ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ សហការ​ជាមួយ​កង​រាជ អាវុធហត្ថ​ខណ្ឌ​សែន​សុខ ចុះ​បង្ក្រាប​ដោយ​សង្ស័យ​ថា លួចលាក់​បម្រើ​សេវាកម្ម​ផ្លូវភេទ​ហើយ​នាំ​ខ្លួន​មេការ និង​បុគ្គលិក​ប្រុស​ស្រី ចំនួន​៥៥​នាក់​ទៅ​សាកសួរ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ចូល ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៦ នៅ​ទីតាំង​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ​« មហាមេឃ » ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០១១ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ការ​ឈាន​ចុះ​ទៅ​បង្ក្រាប​ភោជនីយដ្ឋាន​នេះ ក្រោយ​ពេល ដែល​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា ទីតាំង​ខាងលើ​លួចលាក់​បម្រើ​សេវាកម្ម​ផ្លូវ ដោយ​មាន​នារី​ក្មេង​ជា​អ​និ​តិ​ជន​។ បន្ទាប់​ពី​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​សាកសួរ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រក​ឃើញ​ជនសង្ស័យ​ពាក់ព័ន្ធ​ចំនួន ៥​នាក់ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ និង​២៣​នាក់​ទៀត បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​។​ដោយឡែក​២៧​នាក់ ពុំ​ពាក់ព័ន្ធ បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ