ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «អាឡែន» សារភាពចំពោះមុខសមត្ថកិច្ចថា ពិតជាទិញទុរេនពីថៃពិតមែន

57 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​«​អា​ឡែ​ន​» បាន​ចូល​បំភ្លឺ​ចំពោះ​មុខ​សមត្ថកិច្ច ដោយ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញ​ទុរេន​នាំ​ចូល​ប្រទេស​ថៃ​ពិតមែន ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ករណី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អា…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​«​អា​ឡែ​ន​» បាន​ចូល​បំភ្លឺ​ចំពោះ​មុខ​សមត្ថកិច្ច ដោយ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញ​ទុរេន​នាំ​ចូល​ប្រទេស​ថៃ​ពិតមែន ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ករណី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អា ឡែ​ន ជុំវិញ​រឿង​ទិញ​លក់​ផ្លែ​ទុរេន របស់​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​បាន​ឲ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៦ នេះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អា ឡែ​ន បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជុំវិញ​ការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​ចំពោះ​រូប​គាត់​ថា បាន​នាំ​ផ្លែ​ទុរេន​ពី​ប្រទេស​ថៃ​មក​ក្នុង​ប្រទេស​កម្ពុជា ។

លទ្ធផល​នៃ​ការ​សាកសួរ និង​បំភ្លឺ​បានឱ្យ​ដឹង​ថា គាត់​ជា​ម្ចាស់​គណនី​ឈ្មោះ អា ឡែ​ន មានឈ្មោះ​ពិត គឺ​ឈ្មោះ លឿន សាក់​ឡែ​ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ចាំ​ចាប ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង គាត់​បន្ត​ថា សារ​សំឡេង​ដែល​បែកធ្លាយ​នៅ​តាម​បណ្តាញ​សង្គម​រឿង​ទិញ លក់​ផ្លែ​ទុរេន​ពី​ប្រទេស​ថៃ នា​ប៉ុន្មាន​ថ្ងៃ កន្លង​មកនេះ គឺជា​សំឡេង​របស់​គាត់ ដែល​បាន​ទំនាក់ទំនង​ជាមួយ​អ្នក​រកស៊ី​ទិញ​ផ្លែ​ទុរេន​ពិតមែន ។

ពី​ខែមេសា ដល់​ដើមខែ ឧសភា ឆ្នាំ​២០២៦ នេះ គាត់​បាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ថៃ ធ្លាប់​ស្គាល់ និង​ធ្លាប់​រកស៊ី​ជាមួយ​គ្នា​នា​ពេល​កន្លង​មក ទិញ​ផ្លែ​ទុរេន​បាន​ចំនួន​០៣​លើក មាន​ចំនួន​ប្រមាណ​២,០០០​គីឡូក្រាម (​ពីរ​ពាន់​គីឡូក្រាម​) ដោយសារ​មាន​អ្នកបញ្ជា​ទិញ​នៅ​ខេត្តកំពង់ចាម ហើយ​ទំនិញ​ទាំង​០៣ លើក​នេះ​គាត់​បាន​ដាក់​រថយន្ត​ផ្ញើ​ទៅ​ឱ្យ​អ្នកបញ្ជា​ទិញ​នៅ​ខេត្តកំពង់ចាម​ផ្ទាល់ នៅ​ពេល​គេ​ដឹក​មក​ដល់ ។

គាត់​បាន​បន្ត​ថា ឈ្មួញ​នៅ​ថៃ បាន​រៀបចំ​ផ្ញើ​មក​តាម​ព្រំដែន​កាលី​ន តែ​គាត់​មិន​បានដឹង​ថា គេ​ផ្ញើ​មក​តាម​របៀប​ណា​នោះ​ទេ លុះ​រថយន្ត​ដឹក​មក​ដល់ គាត់​ក៏​ទទួល​ហើយ​ផ្ញើ​ទៅ​ខេត្តកំពង់ចាម​តែ​ម្តង ។

អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​បញ្ជាក់​ជូន​ថា ខណៈ​មានការ​បំភ្លឺ​បែប​នេះ​ពី​ឈ្មោះ លឿន សាក់​ឡែ​ន សមត្ថកិច្ច​នគរបាល​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី​ខាងលើ​នេះ ជា​បន្ត​ទៀត​យ៉ាង​យកចិត្តទុកដាក់​បំផុត​ឈាន​ទៅ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ ដើម្បី​ចាត់វិធានការ​ស្រប​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ