១សប្តាហ៍! ភ្ញៀវទេសចរ ២ម៉ឺននាក់ មកកម្សាន្តខេត្តកំពង់ស្ពឺ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ បើតាមការឱ្យដឹងពីលោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន២០,០០០នាក់ មកកម្សាន្តនិងសម្រាកនៅក្នុងខេត្តកំពង់ស្ពឺតាមតំបន់ទេសចរណ៍នានា ត្រឹមរយៈពេលមួយសប្តាហ៍។ ក្នុងនោះដែរតំបន់ទេសចរណ៍ទាំងអស់រួមមានដូចជា៖
១-ឧទ្យានជាតិគីរីរម្យ
២-ទឹកធ្លាក់ចំបក់
៣-ទឹកធ្លាក់អូរគគី
៤-តេទឹកពុះ៥ទឹកធ្លាក់ភ្នំជ្រាវ
៦-ខ្នងភ្នំចាស់
៧-ខ្នងភ្នំព្រះ
៨-រមណីដ្ឋានអំពែភ្នំ
៩-សួនច្បារសម្តេចសង្ឃជួនណាត។ល។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានបន្តទៀតថា
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦។
ទេសចរសរុប ២០,០០០នាក់៖
១- ភ្ញៀវទេសចរជាតិ និង អន្តរជាតិ(ស្នាក់នៅ) ១,៨០០នាក់
២- ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើរកម្សាន្តវិលល្ងាច ១៨,៩៩០នាក់
៣- ទេសចរ បរទេស ២១០នាក់។
រីឯម្ហូបអាហារតាមតំបន់ទេសចរណ៍តម្លៃសមរម្យ ចំពោះសន្តិសុខនិងសណ្តាប់ធ្នាប់តាមតំបន់ទេសចរណ៍សំខាន់ៗខាងលើ មិនមានសកម្មភាពអ្វីដែលធ្វើឲ្យអសន្តិសុខនោះទេ ដោយសារកងកម្លាំងទាំងបីប្រភេទចុះអនុវត្តន៍និងថែរក្សាបានខ្ជាប់ខ្ជួន ៕









ចែករំលែកព័តមាននេះ