ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកធ្លាក់​អន្លង់​ស្វាយ ទើបតែ​រក​ឃើញ​ថ្មី​ៗ​នេះ កំពុង​បង្អួត​សម្រស់​ រង់​ចាំ​ភ្ញៀវ​ទេសចរ​​មក​លេង​កម្សាន្ដ

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ទឹកធ្លាក់​អន្លង់​ស្វាយ គឺជា​ទឹកធ្លាក់​ថ្មី​មួយ ដែល​សហគមន៍​ទើបតែ​រក​ឃើញ​ថ្មី​ៗ​នេះ មាន​ទេសភាព​ស្អាត ទឹក​ហូរ​លើ​ថ្ម អម​ដោយ​ធម្មជាតិ​ជា​ច្រើន កំពុង​បង្អួត​សម្រស់​រង​ចាំ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ទៅ​លេង​កម្សាន្ដ នៅ​រដូវ​កាល​បៃតង​នេះ​។

បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា ទឹកធ្លាក់​អន្លង់​ស្វាយ​ថ្មី​នេះ មាន​ទីតាំងស្ថិត​នៅ​ក្នុង​សហគមន៍ គោក​មាន​ទី នៅ​ជិត​(​ទឹកធ្លាក់​ជ្រាវ​) ក្នុងស្រុក​ថ្ពង ខេត្ដកំពង់ស្ពឺ ដែល​ប្រជា​សហគមន៍​ទើបតែ​រក​ឃើញ​ថ្មី​ៗ​នេះ មាន​ទេសភាព​ស្អាត មាន​ទឹកធ្លាក់ អម​ទៅ​ដោយ​ធម្មជាតិ ដុំ​ថ្ម​តូច​ធំ កំពុង​តែ​បង្អួត​សម្រស់​រង​ចាំ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ទៅ​លេង​កម្សាន្ដ ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចុង​ស​ប្តា​ហ៍ នា​រដូវ​បៃតង​នេះ​។

មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ទៀត​ថា ប្រសិនបើ​អ្នកទេសចរ ចង់​មក​លេង​កម្សាន្ត នៅ​ទឹកធ្លាក់​អន្លង់​ស្វាយ​ថ្មី​នេះ សូម​ធ្វើការ​ទាក់ទង​គណៈកម្មការ​សហគមន៍​ ដើម្បី​សាកសួរ​ពី​ផ្លូវ​ទៅ​កាន់​ទឹកធ្លាក់​មួយ​នេះ ដោយសារ​តែ​នៅ​មិន​ឆ្ងាយ​ពី​ទឹកធ្លាក់​ជ្រាវ ដែល​កន្លែង​ទេសចរណ៍ មានឈ្មោះ​ល្បីល្បាញ ​​ហើយ​​ក៏​ធ្លាប់​មានភ្ញៀវទេសចរ​មក​លេង​កម្សាន្ត​ផង​ដែរ ៕​