ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាត​តាម​ហ្វេ​ស​ប៊ុ​កដៀល​ថា«មានកូន​អត់​ប្តី និង​ទម្លាក់​កូន​ចោល​គ្មាន​អ្នក​ទទួលខុសត្រូវ» ណាត់​​​គ្នាវា.យ​មួយ​ស្មើ ត្រូវ​នគរបាល​ស្រុក​ឃាត់​៨​​នាក់

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ មនុស្ស​ប្រុស​-​ស្រី​ក្មេង​ចាស់ មាន​ទាំង​ម្តាយ​ទាំង​សងខាង​ សរុប​ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី ​ធ្វើការ​ឃាត់ខ្លួន​ធ្វើ​កិច្ចសន្យា ខណៈ​ដែល​ក្មេង​២​នាក់​ឆាត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដៀល​ថា «​មានកូន​អត់​ប្តី និង​ទំលាក់​កូន​ចោល​គ្មាន​អ្នក​ទទួលស្គាល់» កើត​ចិត្ត​ខឹង​ក្ដៅក្រហាយ ក៏​បាន​ណាត់​វាយ​គ្នា ​និង​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ថែម​ទាំង​ទៅ​ដាក់​ពាក្យបណ្តឹង​ទៀត ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ទាំង​៨​នាក់​តែ​ម្តង ​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​មនុស្ស​ទាំង​៨​នាក់ គឺ​កាលពី​វេលា​ម៉ោង​១​រសៀលថ្ងៃ​ទី​១៨ ​តុលា ឆ្នាំ​២០២៦ ស្ថិត​ក្នុងភូមិ​សាច់​ត្រី ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ មានឈ្មោះ អេ​ន ធី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ប្រើ​អា​ក់ខោ​ន​ហ្វេ​ស​បុក​ឈ្មោះ Bro Ny បាន​ឆាត​បរិហា​កេរ្តិ៍ឈ្មោះ ផែន នី​សា​ ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​-​ឃុំ​ជាមួយ​គ្នា​ថា​ «មានកូន​អត់​ប្តី និង​ទំលាក់​កូន​ចោល​គ្មាន​អ្នក​ទទួលស្គាល់» ក្រោយមក​ឈ្មោះ ផែន លី​ហ័​រ ភេទ​ស្រី អាយុ​២២​ឆ្នាំ រួម​ជាមួយ​ប្អូន​និង​ម្តាយ​ មាន​ទី​១-​ឈ្មោះ ផែន ស្រី​តូច ភេទ​ស្រី អាយុ​១៩​ឆ្នាំ

ទី​២-​ឈ្មោះ ផែន តាំង​លី ភេទ​ស្រី អាយុ​២០​ឆ្នាំ ដើរទៅ​សួរនាំ​ឈ្មោះ អេ​ន ណាត់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ និង​ឈ្មោះ អេ​ន ធី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ព្រមទាំង​ឈ្មោះ សា​រុន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៩​ឆ្នាំ​ ក៏​បាន​ឈ្លោះប្រកែក​គ្នា​វាយ​គ្នា​ទៅ​វិញ​ទៅមក ​បណ្តាល​ឱ្យ​រង​របួស​សងខាង ក្រោយ​ពី​ធ្វើ​សកម្មភាព​វាយ​គ្នា​រួច​មក ​ក៏​បាន​ដើរ​ចេញ​រៀង​ៗ​ខ្លួន ។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា លុះ​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៦ កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បាន ​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ភា​រី​មាន​ជ័យ​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​២​ ។ ក្រុម​ទី​១​-មានឈ្មោះ ផែន លី​ហ័​រ ភេទ​ស្រី អាយុ​២២​ឆ្នាំ បាន​រង​របួស ត្រង់​ដៃ​ខាងស្តាំ​មាន​ស្នាម​ខាំ​ចំនួន​៣​កន្លែង និង​ត្រូវ​ឈ្មោះ អេ​ន ធី​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ធាក់​ចំ​ឆ្អឹងជំនីរ​មាន​ស្នាម​ជាំ ។ ហើយ​ចំណែក​ក្រុម​ទី​២ មានឈ្មោះ អេ​ន ណាត់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ រង​របួស​ត្រង់​រលាត់​មុខ និង​ខៀវ​ភ្នែក ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច​មក កម្លាំង​នគរបាល​ស្រុក​គងពិសី បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ មានកូន និង​ម្ដាយ ធ្វើ​កិច្ចសន្យា​អប់រំ ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​មិន​សមរម្យ ដែល​សង្គម​ស្អប់ខ្ពើម ទើប​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕