ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​មេ​ខ្លោងជនជាតិ​វៀតណាម​៤​នាក់ រឹប​អូ​ប​​គ្រឿងញៀន​ជាង​៣​គីឡូក្រាម នៅ​ក្រុង​បា​វិត

2 ម៉ោង មុន

ខេត្តស្វាយរៀង​ ៖ ​កម្លាំង​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ ជា​មេខ្លោ​ង​ចែកចាយ ជួញដូរ និង​កែ​ច្នៃ​គ្រឿងញៀន ជនជាតិ​វៀតណាម​ ចំនួន​០៤​នាក់ រឹបអូស​បាន​គ្រឿងញៀន​សរុប​ជាង​០៣​គីឡូក្រាម…

ខេត្តស្វាយរៀង​ ៖ ​កម្លាំង​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ ជា​មេខ្លោ​ង​ចែកចាយ ជួញដូរ និង​កែ​ច្នៃ​គ្រឿងញៀន ជនជាតិ​វៀតណាម​ ចំនួន​០៤​នាក់ រឹបអូស​បាន​គ្រឿងញៀន​សរុប​ជាង​០៣​គីឡូក្រាម នៅ​ក្រុង​បា​វិត ​។

ប្រតិបត្តិការ​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចង្អុល​ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន និង​ដោយ​មានការ​សម្របសម្រួល​ពី​លោកស្រី ស៊ុត យឿ​ត ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦​ ។

លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា បាន​ប្រាប់​អ្នក​ព័ត៌មាននៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៦​នេះ​ថា ប្រតិបត្តិការ​នេះ​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អែម សុ​វ​ណ្ណា​រិ​ទ្ធិ អធិការ​នគរបាល​ក្រុង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ ដឹក​ជញ្ជូន រក្សា​ទុក កែ​ឆ្នៃ និង​ប្រើ​ប្រាស់​គ្រឿងញៀន​ខុសច្បាប់ ​នៅ​ចំណុច​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​តា​បឹ​ប សង្កាត់​បា​វិត ក្រុង​បា​វិត កម្លាំង​ជំនាញ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់ រួម​មាន ៖
ទី​១.​ឈ្មោះ ង្វៀ​ង វ៉ា​ន់​ជុង ជនជាតិ​វៀតណាម​
ទី​២.​ឈ្មោះ ង្វៀ​ង ស៉ឹ​ង​និ​ញ ជនជាតិ​វៀតណាម​
ទី​៣.​ឈ្មោះ វ៉ា​ន់ ឡុ​ង​វ៉ូ ជនជាតិ​វៀតណាម
និង​ទី​៤.​ឈ្មោះ វ៉ាង ធី​ហឿ​ង ភេទ​ស្រី​ជនជាតិ​វៀតណាម​ ។

ដកហូត​សម្ភារ​វត្ថុ​តាង នូវ​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់​៣៥៥៧.៦៤​ក្រាម ក្នុង​នោះ ​៖
-ថ្នាំ​ញៀន​ប្រភេទ កេ​តា​មីន ២០២៤.៦៦​ក្រាម
-ថ្នាំ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ៣២១.៧៥​ក្រាម
-ថ្នាំ​ញៀន​ប្រភេទ ហេ​រ៉ូ​អ៊ី​ន ៣០.២៥​ក្រាម​
-ថ្នាំ​ញៀន​ប្រភេទ អ៊ិច​ស្ដា​ស៊ី (​គ្រាប់​) ២០.២៩​ក្រាម​
-ថ្នាំ​ញៀន​ប្រភេទ អ៊ិច​ស្ដា​ស៊ី ៤១៥.៧៩​ក្រាម
-​រថយន្ដ​១​គ្រឿង​
-ម៉ូតូ​៣​គ្រឿង​
-ទូរសព្ទ​ដៃ​០៨​គ្រឿង​
-ជ​ញ្ចី​ង​ថ្លឹង​ថ្នាំ​ញៀន​២​គ្រឿង​
-លិខិតឆ្លងដែន និង​បារី​អេ​ឡិច​ត្រូ​និក​មួយ​ចំនួន ​។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ