ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស៊ី ជីនពីង និងលោក​ត្រាំ ពិភាក្សាតាមទូរ​ស័ព្ទជុំវិញសំណុំរឿងតៃវ៉ាន់ ខណៈប្រធា​នា​ធិប​តី​ចិនរំលឹកថា តៃវ៉ាន់ត្រូវបង្រួបបង្រួមជាមួយចិន​ដីគោក

3 ម៉ោង មុន

ចិន​-​អា​មេ​រិ​ក ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​និង​​សម​ភាគី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា ទាក់ទិន​ជា​ពិសេស​សំ​ណុំំ​រឿង​តៃវ៉ាន់​ ។ ក្នុង​ការ​ពិភាក្សា​គ្នា​នោះ​…

ចិន​-​អា​មេ​រិ​ក ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​និង​​សម​ភាគី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា ទាក់ទិន​ជា​ពិសេស​សំ​ណុំំ​រឿង​តៃវ៉ាន់​ ។

ក្នុង​ការ​ពិភាក្សា​គ្នា​នោះ​ លោក​ស៊ី​ជី​ន​ពីង​បាន​រំលឹក​​ពី​ជំហរ​ចិន​ស្ដី​ពី​តៃវ៉ាន់ ដោយ​គូសបញ្ជាក់​​ថា តៃវ៉ាន់​ត្រូវ​បង្រួបបង្រួម​ជាមួយ​ចិនដីគោក ដែល​ចាំបាច់​ដើម្បី​ធានា​ដល់​របៀបរៀប​រយ​ពិភពលោក ក្រោយ​សង្គ្រាមលោក​លើក​ទី​២​ ។ ប្រធានាធិបតី​ចិន​ក៏​យល់​ឃើញ​ដែរ​ថា ប្រទេស​ទាំង​២​ត្រូវ​ថែរក្សា​ទំនាក់ទំនង​គ្នា ដោយ​បន្ត​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ ក្នុង​ទិស​ដៅ​ដែល​កើត​ចេញពី​ការ​ជួប​គ្នា​នៅ​ប៊ូ​សាន​កូរ៉េ​ខាងត្បូង​ កាលពី​ដំណាច់​ខែតុលា  ​នា​ឱកាស​នោះ​ មហាអំណាច​ពិភពលោក​ធំ​ទាំង​២ បាន​ធ្វើ​សម្បទាន​ទៅ​វិញ​ទៅ​មក  ក្នុង​សង្គ្រាម​​ពាណិជ្ជកម្ម​ ។

សេត​វិមាន​អះអាង​ពី​ការ​ជួប​ពិភាក្សា​គ្នា​នោះ​ តែ​មិន​បាន​ផ្ដល់​ភាព​លម្អិត​លើ​ខ្លឹមសារ​នៃ​ការ​ពិភាក្សា​គ្នា​នោះ​ឡើយ​ ។ ប៉ុ​ន្តែ​តាម​កាសែត​អង់គ្លេស​FINANCIAL TIMES ថា ការ​ជួប​គ្នា​តាម​ទូរស័ព្ទ​នេះ​កើត​មាន​ពេល​រដ្ឋការ​លោក​ត្រាំ​ពិភាក្សា​ពី​លទ្ធភាព​អនុញ្ញាត​ឲ្យ​ចិន​ទិញ​PUCES H200 ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក​NVI​DIA ជា​សេចក្ដីសម្រេច​ដែល​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កមួយ​ចំនួន​ប្រឆាំង​ ។

ក្រុមហ៊ុន​អា​មេ​រិ​ក​NVIDIA​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់ PUCES ដែល​ជា​បច្ចេកវិទ្យា​ខ្ពស់​ដល់​ចិន ក្នុង​ក្រប​ខណ្ឌ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ាស៊ីន​​តោន​។

ចំណែក​លោក​ត្រាំ​វិញ​​លើក​ឡើង​ថា ​លោក​ប្រធានាធិបតី​ស៊ី​​ ជាម​ហា​មេដឹកនាំ​មួយ​រូប ហើយ​លោក​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ជួប​គ្នា​នៅ​ក្រុង​ប៊ូ​សាន ​។ លោក​បន្ត​ថា ​លោក​យល់​ស្រប​ទាំងស្រុង​ជាមួយ​បណ្ដា​អត្ថាធិប្បាយ​របស់​លោក​ស៊ី ​ស្ដី​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ ។

លោក​ថា​ នឹង​អនុវត្ត​លើ​រាល់​សមាសភាព​ដែល​មេដឹកនាំ​ទាំង​២​​បាន​ព្រមព្រៀង​គ្នា​នៅ​ក្រុង​ប៊ូ​សាន​ ។ លោក​ថា​ ចិន​ពិតជា​ដើរតួ​នាទី​ដ៏​ធំ ដល់​ជ័យជម្នះ​ក្នុង​សង្គ្រាមលោក​លើក​ទី​២ ដោយ​លោក​គូសបញ្ជាក់​ពី​ប្រការ​ដែល​ថា អា​មេ​រិ​ក​យល់​ដែល​បញ្ហា​តៃវ៉ាន់​ជា​បញ្ហា​សំខាន់​បំផុត​សម្រាប់​ចិន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ