ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាល័យកំពង់ស្ពឺ ប្រកាសបរិច្ឆេទ និងលក្ខខណ្ឌចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី​២០២៦-២០២៧

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ‎​លោក អេ​ង ថា​វុ​ធ នាយក​វិទ្យាល័យ​កំពង់ស្ពឺ សូម​ជម្រាប​​ជូន​ដល់​អាណាព្យាបាល​សិស្ស និង​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា សាលា​នឹង​ចាប់ផ្តើម​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ឆ្នាំ​សិក្សា​ថ្មី​២០២៦-២០២៧ ថ្នាក់​ទី​១០​ពី​ថ្ងៃ​ទី​២៨ ​ដល់​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ឆ្នាំ​២០២៦ សម្រាប់​ថ្នាក់​ទី​១០​ឡើង​ថ្នាក់​ទី​១១ និង​ថ្នាក់​ទី​១១​ឡើង​ថ្នាក់​ទី​១២ គឺ​ចាប់ពី​ថ្ងៃ​ទី​៤​ ដល់​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០២៦​។

លោកនាយក​វិទ្យាល័យ​កំពង់ស្ពឺ​បាន​បញ្ជាក់​ថា​៖
-​ការ​ចុះ​ឈ្មោះ​ចូល​រៀ​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​ឡើយ​។
-​សម្រាប់​ថ្នាក់​ចូល​រៀនទី​១០​ថ្មី មក​ចុះ​ឈ្មោះ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូច​ជា (​ពាក្យសុំ​ចូល​រៀន​,​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា បឋម​ភូមិ​,​និង​សៀវភៅ​សិក្ខាគារិក​)​។
-​សិស្ស​មិន​មក​ចុះ​ឈ្មោះ​ចូល​រៀន តាម​កម្មវិធី​ដែល​បាន​កំណត់​ខាងលើ​ គ្មាន​ឈ្មោះក្នុង​បញ្ជីចូល​រៀន​ឆ្នាំ​សិក្សា​ថ្មី​ទេ​ ៕​