អាមេរិក-កាណាដា ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំអះអាងថា លោកត្រៀមបញ្ឈប់រាល់ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ជាការសងសឹកចំពោះការធ្វើសមាហរណកម្មកាណាដា ចូលសហភាពអឺរ៉ុបតាមសំណើរបស់ប្រធានគណៈ កម្មា ធិការអឺរ៉ុបលោកស្រី URSULA VON DER LEYEN ។

ចំពោះគំនិតរបស់លោកស្រីប្រធានគណៈកម្មាធិការអឺរ៉ុប ដែលចង់ធ្វើឲ្យកាណាដា ក្លាយជាសមាជិកបន្ថែមដំបូងគេរបស់សហ ភាពអឺរ៉ុប ខណៈកាណាដាជាប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើង ឯនាយមហាសមុទ្រអត្លង់ទិក លោកត្រាំគំរាមកាលពីថ្ងៃទី១៦ កញ្ញា ថា នឹងកាត់ផ្ដាច់រាល់ការផ្លាស់ប្ដូរពាណិជ្ជកម្ម ជាមួយសហភាពអឹរ៉ុបជាការសងសឹក ។ លោកស្រី URSULA VON បានធ្វើសំណើនោះ ក្នុងសុន្ទរកថារបស់លោកស្រីនៅសភាអឹរ៉ុបកាលពីថ្ងៃទី១៦ កញ្ញា ជាមួយវត្តមានរបស់នាយករដ្ឋមន្ត្រីកាណាដា លោកម៉ាក់កាណីដែល ក៏ថ្លែងនៅមុខសភាអឹរ៉ុបដែរនាថ្ងៃទី១៧ កញ្ញា ។ លោកស្រីក៏ស្នើផងដែរ ដល់កាណាដា ឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខអឺរ៉ុបដែលនឹងបង្កើតនាពេលខាងមុខ ។
ពេលសួរពីសំណើនោះ របស់ប្រធានគណៈកម្មាធិការអឺរ៉ុប លោកត្រាំថ្លែងនៅមុខបណ្ដាអ្នកកាសែតថា នោះជាគំនិតគួរឲ្យអស់សំណើច ដែលទាំងរូបលោកផ្ទាល់ក៏ធ្លាប់ថ្លែងជាច្រើនលើកពីការចង់យកកាណាដាធ្វើជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកដែរ។ លោកបន្តថា បើពួកគេធ្វើដូច្នេះខ្ញុំយល់ថា នោះជាអំពើប្រទូស្តរ៉ាយ ហើយខ្ញុំនឹងដាក់ពន្ធគយយ៉ាងខ្ពស់បំផុត ឬក៏បញ្ឈប់រាល់ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឹរ៉ុបតែម្ដង ។
សំណើនោះរបស់លោកស្រី URSULA VON ធ្វើឡើងពេលកាណាដា ដែលកំពុងមានសង្គ្រាមពាណិជ្ចកម្មពេញបន្ទុកជាមួយអាមេរិក ស្វែងរកដៃគូថ្មីៗ ។ ចំណែកសហភាពអឺរ៉ុបវិញ ដែលទំនាក់ទំនងជាមួយអាមេរិកកំពុងមានការរអាក់រអ៊ូលដែរ បានរកយុទ្ធសាស្ត្រធ្វើឲ្យមានតុល្យភាព រវាងមហាអំណាចធំទាំង២ គឺសហរដ្ឋអាមេរិក និងចិន ។ ចំពោះគំនិតថ្មីនេះ របស់លោកស្រីURSULA VON ប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ អាចធ្វើតាមកាណាដា ទៅរកលក្ខន្តិកៈជាសមាជិកបន្ថែម( MEMBRE ASSOCIE) របស់សហភាពអឺរ៉ុបដែរ ៕

ចែករំលែកព័តមាននេះ