រាជធានីភ្នំពេញ ៖ រថយន្ដប្រភេទយីឌុប ដឹកស្រូវឌុប១គ្រឿងបានបើកលឿន លុះដល់ត្រង់ចំណុចរង្វង់មូលផ្លូវកោងក៍បានជាន់ហ្វ្រាំងបង្ខំ ក៍បានកាច់ទ្រុងក្រឡាប់ចាក់ស្រូវចោលពេញផ្លូវ ប៉ុន្តែសំណាងល្អពុំបណ្ដាលឲ្យសង្កត់អ្នកដំណើរតាមផ្លូវនោះឡើយ ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតាមមហាវិថីឈ្នះឈ្នះ នៅត្រង់ចំណុចរង្វង់មូលស្ពានអាកាសផ្លូវល្បឿនលឿន(រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ) ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
រថយន្តមួយគ្រឿងដែលក្រឡាប់នោះម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខបាត់ដំបង3A-3949 ជារថយន្ត កងដឹកជញ្ជូនH.C បើកបរដោយបុរសម្នាកពុំស្គាល់អត្តសញ្ញាណ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តដឹកស្រូវខាងលើធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីជើងទៅត្បូង លុះនៅពេលធ្វើដំណើរមកដល់ក្រោមស្ពានអាកាសផ្លូវល្បឿន លឿនក៏បានវាងរង្វង់មូល ដោយសារតែរថយន្តធ្វើដំណើររាង លឿន ស្ថានភាពកកស្ទះចរាចរណ៍និងបានជាន់ហ្វ្រាំង បង្ខំជាហេតុបណ្ដាលឱ្យ កាច់ទ្រុងក្រឡាប់ចាក់ស្រូវ ចោលពេញផ្លូវតែម្ដង។ទោះបីជាយ៉ាងណានេះចាត់ទុកជាសំណាងពុំបណ្ដាឲ្យមនុស្សរងរបួសហើយ។
តាមព័ត៌មានឲ្យដឹងថា រថយន្តខាងលើ ដឹកស្រូវមកពីខេត្តសៀមរាបយកមកស្តុបនៅក្នុងឃ្លាំងនៅរាជធានីភ្នំពេញ ប៉ុន្តែធ្វើដំណើរមិនទាន់ដល់គោលដៅផងក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់បែបនេះតែម្តង ។
ក្រោយកើតហេតុ នគរបាលមូលដ្ឋានក៏បានចុះទៅសម្រួលចរាចរណ៍ ដោយសារតែគ្រោះថ្នាក់នេះពុំបណ្ដាលឲ្យអ្នកដទៃរងរបួស ទើបសមត្ថកិច្ចក៍បាន ណែនាំឲ្យម្ចាស់យករថយន្តមកស្ទួច ដើម្បីសម្រួលចរាចរណ៍ឡើងវិញ ៕












ចែករំលែកព័តមាននេះ