ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​មហាបវរ​ធិ​បតី ​៖ ​គោលដៅ​នៃ​ការ​វាស់​វែង​ និង​បោះបង្គោល​ព្រំដែន​បណ្តោះ​អាសន្ន​កម្ពុជា​-​ថៃ​ ដើម្បី​កំណត់​នូវ​ការ​ខ​ណ្ឌ​សីមា​នៅ​លើ​​ដី​ជាក់ស្តែង​និង​​ច្បាស់លា​ស់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេចមហាបវរ​​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា គោលដៅ​នៃ​ការ​វាស់វែង ​និង​បោះបង្គោល​ព្រំដែន​បណ្តោះអាសន្ន​កម្ពុជា​-​ថៃ​ មិនមែន​ដើម្បី គណ​នា​អំពី​ការ​ចំណេញ​…

រាជធានី​ភ្នំពេញ​ ៖​ សម្តេចមហាបវរ​​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា គោលដៅ​នៃ​ការ​វាស់វែង ​និង​បោះបង្គោល​ព្រំដែន​បណ្តោះអាសន្ន​កម្ពុជា​-​ថៃ​ មិនមែន​ដើម្បី គណ​នា​អំពី​ការ​ចំណេញ​ ឬ​ខាត​ដី​នោះ​ទេ ប៉ុន្តែ​គោលដៅ​ចំបង​ គឺ​ដើ​ម្បី​កំណត់​នូវ​ការ​ខ​ណ្ឌ​សីមានៅ​លើ​ដី ជាក់ស្តែង​ ដែល​បញ្ជាក់​អំពី​ខ្សែ​ព្រំដែន​មួយ​ដែល​ត្រឹមត្រូវ​និង​ច្បាស់លាស់​រវាង​ប្រ​ទេស​កម្ពុជា​ និ​ង​ថៃ​ ។

ការ​បញ្ជាក់​របស់​សម្តេចបវរ​​​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ បន្ទាប់​ពី​មានការ​លើក​សំណួរ​ថា​ តើ​ការ​វាស់វែង​​និង​បោះបង្គោល​ព្រំដែន​បណ្តោះអាសន្ននឹង​ធ្វើ​អោយ​កម្ពុជា​ខាត​ដី​ឬ​ចំណេ​ញ​ដី? សម្តេច​បវរ​ធិ​បតី​បាន​សរសេ​រលើក​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​ថា «ខ្ញុំ​បានឃើញ​មានការ​ជជែក​គ្នា​ជា​ច្រើន​នៅ​តាម​បណ្ដាញ​សង្គម​អំពី​ការ​បាត់បង់ ឬ​ការ​ទទួល​​បា​ន​ដី បន្ទាប់​ពី​ការ​វាស់វែង ​និង​បោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​​នេះ​ ។

ខ្ញុំ​សូម​បញ្ជាក់​​ថា គោល​ដៅ​នៃ​ការ​វាស់វែង​ និង​បោះបង្គោល​ព្រំដែន​បណ្តោះអាសន្ន​ខា​ង​លើ​នេះ មិនមែន​ដើម្បី​គណនា​អំពី​ការ​ចំណេញ ​ឬ​ខាត​ដី​នោះ​ទេ ប៉ុន្តែ​គោលដៅ​ចម្បង​ គឺ​ដើ​ម្បី​កំណត់​នូវ​ការ​ខ​ណ្ឌ​សី​មា​នៅ​លើ​ដី​ជាក់ស្តែង​ដែល​បញ្ជាក់​អំពី​ខ្សែ​ព្រំដែន​មួយ​ដែល​ត្រឹមត្រូវ​និង​ច្បាស់​លាស់រ​វាង​ប្រទេស​កម្ពុ​ជា ​និង​ថៃ​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ឯកសារ​គតិ​យុ​ត្ត​ដែល​បន្សល់​ទុក​ពី​អាណាព្យាបាល​បារាំង និង​ច្បាប់​អន្តរជាតិ»។

សម្តេច​មហាបវរធិ​បតី​បាន​លើក​ឡើង​ថា ​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​រំលោភ​បំពាន​​លើ​ដែន​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ជិតខាង​នោះ​ទេ ​ប៉ុន្តែ​កម្ពុជា​ក៏​មិន​យល់ព្រម​ឱ្យ​មានការ​រំលោភ​បំពាន​លើ​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​នោះ​ដែរ​ ។

ការ​វាស់វែង ​និង​បោះបង្គោល​ព្រំដែន​បណ្តោះអាសន្ន​នេះ គឺជា​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​ប​ញ្ហា​រយៈពេល​វែង​ដោយ​សន្តិវិធី ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ និង​បង្ក​លក្ខណៈ​អោយ​ប្រជា​ពលរដ្ឋ​ដែល​រស់​ក្នុង​តំបន់​ព្រំដែន​ដែល​មាន​បញ្ហា​អាច​បាន​ទទួល​សេចក្តីសុខ និង​​បន្ត​ជីវភាព​រស់​នៅ​ជា​ប្រក្រតី​ឡើង​វិញ ព្រមទាំង​ធានា​បាន​នូវ​ការ​ការពារ​ជា​ដាច់ខាត​នូវ​អធិបតេយ្យភាព ​និ​ង​បូ​រណ​ភាព​ទឹកដី​របស់​កម្ពុជា​ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេចបវរ​ធិ​បតី​​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ ក្រោយ​ពី​ការ​វាស់វែង​បាន​បញ្ចប់ ក្រុមការងារ​ចម្រុះ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ពិនិត្យ​មើល​លើ​កា​រ​កាន់កាប់​ជាក់ស្តែង របស់​ប្រជាពលរដ្ឋ​ទាំ​ង​សងខាង​ប្រៀបធៀប​ជាមួយនឹង​បង្គោល​ព្រំដែន​បណ្តោះអាសន្ន ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​មួយ​ដែល​ភាគី​ទាំង​ពីរ​អាច​ទទួលយក​បាន​ ស្រប​តាម​គោល​ការណ៍​គោរព​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ទៅ​វិញ​ទៅ​មក​។

សម្តេចបវរ​​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​​ «​ខ្ញុំ​សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់​មេត្តា​​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា ដែល​ជា​និច្ចកាល​តែង​ប្រកាន់ខ្ជាប់​នូវ​មនសិការ​វិជ្ជាជីវៈ​ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ដោយ​ត​ម្ក​ល់​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ ជា​ពិសេស ​ការ​ការពារ​បូរណភាព​ទឹកដី​និង​អធិបតេយ្យ​ជាតិ ដោ​យ​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព​ច្បាប់​អន្តរជាតិ គោរព​គោលការណ៍​ព្រំដែន​មិន​កែប្រែ និង​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ