អាជ្ញាធរសហការចុះបង្ក្រាបបទល្មើសនេសាទ និងអប់រំឱ្យពួកគាត់គោរពច្បាប់ស្ដីពីជលផល
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥…
ខេត្តកំពង់ឆ្នាំង ៖ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥…
ខេត្តកំពង់ឆ្នាំង ៖ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលគិរី ដោយសហការជាមួយគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រចាំការនៅក្បាលកោះស្តីការទូ ឃុំពាមឆ្កោក និងសហគមន៍នេសាទភូមិថ្មី សរុបចំនួន២៣នាក់ ដោយបាន ប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន៧គ្រឿងបានចុះស្រាវជ្រាវត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងក្រាយ បឹងដា ខាងកើតភូមិពាមឆ្កោក ឃុំពាមឆ្កោក និងឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ជាលទ្ធផល អនុវត្តបាន លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានធ្វើការអប់រំណែនាំដល់ប្រជានេសាទ អំពីច្បាប់ស្តីពីជលផលនៃការប្រើប្រាស់ឧបករណ៍នេសាទលប រួមផ្សំរបាំងព្រួល ពាក់ព័ន្ធនឹងក្រឡាសាច់អួន និងប្រវែង របាំងព្រួលរួមផ្សំ និងបានជំរុញឲ្យសមត្ថកិច្ចយើងបន្ត ខិតខំយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនេសាទប្រកបដោយប្រសិទ្ធភាព ។

ក្នុងនោះដែរ ក្រុមការងារ ក៏បានធ្វើការកាត់តម្រឹមរបាំងសាច់អួន ដែលមានប្រវែងវែងៗ លើសច្បាប់ហាមឃាត់ ច្បាប់ស្តីពីជលផល ដែលមានរបាំងសាច់អួនចំនួន៤កន្លែង ប្រវែង៨០០ម៉ែត្រ លបលូសាច់អួនចំនួន៨មាត់ បង្គោលចំនួន៣៥០ដើម និងចាក់លែងត្រីចំនួន៥០គក្រ ។

សូមបញ្ជាក់ដែរថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសថ្ងៃនោះ គ្រាន់តែបានអប់រំធ្វើកិច្ចសន្យា និងកាត់តម្រឹម ប្រវែងសាច់អួនលើច្បាប់កំណត់ ហើយពុំមានចាប់ឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើសណាម្នាក់ឡើយ។

ចែករំលែកព័តមាននេះ