ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរ​វិឡា​ទុក​ចោល​នៅ​បឹង​កក់​ទី​២ ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនអនាថា ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ឃាត់ខ្លួន​នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅផ្ទះ​វីឡា​ទុក​ចោល​មួយ​កន្លែង ខណៈ​ពេល​ដែល​ពួក​គេ​ប្រមូលផ្ដុំ​គ្នា ប្រើប្រាស់​គ្រឿងញៀន ។

ការ​ចុះ​រដ្ឋបាល​ឃាត់​ជនអនាថា​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថៃ្ង​ទី​១៦ ខែកក្កដា ឆាំ្ន​២០២៦ នៅ​ចំណុច​វិឡា​៥៦ ក្រុម​៣១ ភូមិ​៧​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ៖
១-​ឈ្មោះ ផឹ​ម ជី​វ័​ន្ត ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ
២-​ឈ្មោះ ណ​ង វិបុល ភេទ​ប្រុស​អាយុ ៥២​ឆ្នាំ​មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ
៣-​ឈ្មោះ សាន វិបុល ភេទ​ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ
និង​៤-​ឈ្មោះ លឹ​ម សៅ ភេទ ប្រុស​អាយុ ៤១ ឆ្នាំ​មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

បើ​តាម​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានការ​បង្ហោះ​ព័ត៌មាន​នៅ​ក្នុង​បណ្ដាញ​សង្គម​ពី​សកម្មភាព​របស់​ជនអនាថា ដែល​បាន​ប្រមូលផ្ដុំ​គ្នា ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​វិឡា​ទុក​ចោល​ខាងលើ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល និង​ឆែកឆេរ ដោយ​ឃាតខ្លួន​ជនសង្ស័យ​ជា​ជនអនាថា ចំនួន​៤​នាក់ ។

ជនសង្ស័យ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​បញ្ជូន​ទៅ​សាលា​ខណ្ឌទួលគោក ដើម្បី​សាកសួរ រួច​ប​ញ្ចូ​ន​ទៅ​កាន់
មន្ទីរ​សង្គមកិច្ច បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​កណ្តាលស្ទឹង ។

គួរ​បញ្ជាក់​ថា ទីតាំង​វីឡា​ទុក​ចោល​ខាងលើ ត្រូវ​បាន​ជនអនាថា យក​ធ្វើ​ជាទី​ជម្រក ប្រមូលផ្ដុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន ហើយ​កន្លង​មក ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ក៏​ដូច​ជា​គណ​បញ្ជាការ​ឯកភាព​សង្កាត់​បឹង​កក់​ទី​២ ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ៕