ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញពី​ពន្ធនាគារ​ មិន​រាងចាល លួ.ច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ត្រូវ​នគរបាល​ក្រុង​ច្បារមន​ក្របួច​ជាប់

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ទើបតែ​ចេញពី​ពន្ធនាគារ មិន​រាងចាល ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​និង​សម្ភារៈ​របស់​ប្រជាពលរដ្ឋ​ត្រូវ​នគរបាល​ក្រុង​ច្បារមន​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង ។

នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ឲ្យ​ដឹង​ថា ÷​ដោយ​ទទួល​បាន​បណ្ដឹង​ពី​ពលរដ្ឋ​ស្ដី​ពី​ករណី​លួច​សម្ភារៈ​តាម​ភូមិ​ក្នុង​សង្កាត់​រកា​ធំ ក្រុង​ច្បារមន ភ្លាម​ៗ ដោយ​បាន​ទទួលបញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ នៅ​ព្រឹក​ថៃ្ង​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦ លោក​អធិការ​នគរបាល​ក្រុង​ច្បារមន បាន​ដឹកនាំ​កំលាំង​ជំនាញ​និង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល សង្កាត់​រការ​ធំ បាន​ធ្វើការ​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​សង្ស័យ​បាន និង​ឈាន​ទៅ​ឃាត់ខ្លួន​និង​ដកហូត​បាន​សម្ភារៈ​ដែល​ជា​ផ្ទាំង​ពន្លឺ​សឡា និង​សម្ភារៈ​មួយ​ចំនួន​ថែម​ទៀត​ផង ។

នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ យី ឆ​វ័​ន្ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ស្នោរ​ទី​១ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ជា​មុខសញ្ញា​ទេ​ី​ប​តែ​ត្រូវ​បាន​ដោះ​លែង​រួច​ផុត​ចេញ​ពន្ធនាគារ​ខេត្ដកំពង់ស្ពឺ ។

បច្ចុប្បន្ន​នគរបាល​បាន​នាំ​ជនសង្ស័យ​រួម​ជាមួយ​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕