ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូងខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការ​ងារ​លើ​ចំណុចសំខាន់ៗចំនួន៣

1 ម៉ោង មុន
  • តាកែវ

ខេត្ត​តាកែវ ៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៦​នេះ នៅ​សាល​ប្រជុំ​សាលាដំបូង​ខេត្តតាកែវ បាន​រៀបចំ​កិច្ចប្រជុំ​ក្រោម​អធិបតីភាព លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​សាលាដំបូង និង​លោក ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង និង​មានការ​ចូលរួម​ពី លោក​អនុប្រធាន​សាលាដំបូង លោក​-​លោកស្រី​ចៅក្រម លោក លោកស្រី ព្រះរាជអាជ្ញា​រង លោក​ប្រធាន​-​អនុប្រធាន​លេខាធិការដ្ឋាន និង​មន្ត្រី​លេខាធិការដ្ឋាន​រដ្ឋបាល​ពាក់ព័ន្ធ​មួយ​ចំនួន​។

លោក​ប្រធាន​សាលាដំបូង​ខេត្ត​បានអោយ​ដឹង​ថា​ចំពោះ​កិច្ចប្រជុំ​នេះ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​បាន​ពិភាក្សា​គ្នា​លើ​ចំណុច​សំខាន់​ៗ​ចំនួន​៣ ដូច​ខាងក្រោម​៖
១-រៀបចំ និង​ថែរក្សា​វត្ថុ​តាង​ឱ្យ​បាន​ត្រឹមត្រូវ ច្បាស់លាស់ និង​មាន​សណ្ដាប់ធ្នាប់
២-ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​រវាង​ចៅក្រម និង​តំណាង​អយ្យការ
៣-ណែនាំ និង​ជំរុញ​ក្រុមការងារ​នៃ​គណៈកម្មការ​អនុវត្ត​ការ​ចាត់ចែង​ជា​បណ្ដោះអាសន្ន​នូវ​វត្ថុ​ចាប់​យក​ខេត្តតាកែវ រៀបចំ​នីតិវិធី​ប្រតិបត្តិការ​ស្តង់ដារ (SOP) លើ​ការងារ​គ្រប់គ្រង និង​ចាត់ចែង​វត្ថុ​តាង​។

កិច្ចប្រជុំ​នេះ​បាន​បញ្ចប់​ដោយ​ការ​តាំងចិត្ត និង​ការ​ប្តេជ្ញា​ចិត្ត​ចូលរួម​ពី លោក​-​លោកស្រី​ទាំងអស់ ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ឱ្យ​សម្រេច​តាម​ផែនការ ដោយ​ស្មារតី​ទទួលខុសត្រូវ​ច្បាស់លាស់​៕​