ប្រទេសជប៉ុន ៖ រដ្ឋសភាជប៉ុន កាលពីថ្ងៃទី១៧ កក្កដា បានអនុម័តលើការកែប្រែច្បាប់ស្ដីពីការស្នងរាជ្យព្រះចៅអធិរាជ តែនៅរក្សាការហាមឃាត់នារីក្លាយជាព្រះចៅអធិរាជ ខណៈការស្ទង់មតិសាធារណៈនៅតែរក្សាគំនិតនេះ ។

បច្ចុប្បន្ន ព្រះអង្កម្ចាស់ហ៊ីសាហ៊ីតូ ព្រះជន្ម១៩ព្រះវស្សា ក្មួយរបស់ព្រះចៅអធិរាជណារូហ៊ីតូ ព្រះជន្ម៦៦ព្រះវស្សា ជារជ្ជទាយាទ។ រួចប្រសិនបើព្រះអង្គម្ចាស់ហ៊ីសាហ៊ីតូ ពុំមានបុត្រានោះ នឹងលែងមានអ្នកស្នងរាជម្នាក់ណាទៀតហើយ ។ រាជ្យបល្លង្កជប៉ុនកាន់កាប់ដោយនារី៨លើក ក្នុងប្រវត្តិសាស្ត្រជប៉ុន ហើយនារីចុងក្រោយ ជាព្រះចៅអធិរាជជប៉ុនមានកាលពី២៥០មុន។ ប៉ុន្តែនារីដែលឡើងជាព្រះចៅអធិរាជជារឿយៗគ្រាន់តែបណ្ដោះអាសន្ន ។
អតីតច្បាប់ស្ដីពីរាជបល្លង្កឆ្នាំ១៨៨៩ ចែងថា មានតែបុរសទេដែលអាចក្លាយជាព្រះចៅអធិរាជ ហើយទាល់តែជាខ្សែរាជវង្ស។ ច្បាប់បែបនេះ នៅមានចែងទៀតក្នុងឆ្នាំ១៩៤៧ និងស្ថិតក្នុងច្បាប់បច្ចុប្បន្ន។ ច្បាប់នោះ មិនអនុញ្ញាតឲ្យព្រះអង្គម្ចាស់ក្សត្រីដ៏មានប្រជាប្រិយភាពអៃកូព្រះជន្ម២៤ព្រះវស្សា បុត្រីរបស់ព្រះចៅអធិរាជណារូហ៊ីតូ ព្រមទាំងបងស្រីទាំង២អង្គរបស់ព្រះអង្គម្ចាស់ហ៊ីសាហ៊ីតូនូវលទ្ធភាពក្លាយជាព្រះចៅអធិរាជ ។
ច្បាប់ថ្មីដែលអនុម័តកាលពីថ្ងៃទី១៧ កក្កដា អនុញ្ញាតឲ្យបញ្ចូលក្នុងខ្សែរាជវង្ស នូវបុរសមានខ្សែស្រឡាយឆ្ឆាយមានព្រះជន្មចាប់ពី១៥ឆ្នាំទៅក្នុងលក្ខខណ្ឌនៅលីវ ៕

ចែករំលែកព័តមាននេះ