ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈអឺរ៉ុបកំពុងក្តៅខ្លាំង រុស្ស៊ីរងការវាយប្រហារដោយព្យុះភ្លៀង និងខ្យល់បោកបក់យ៉ាងសាហាវ​

1 ម៉ោង មុន

ប្រទេស​រុ​ស្ស៊ី ៖ ខណៈ​អឺរ៉ុប​រង​គ្រោះ​ដោយ​រលក​ក្ដៅ​ខ្លាំង រុ​ស្ស៊ី​ជួប​ប្រទះ​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ខ្យល់​បោកបក់​ខ្លាំង​ក្នុង​តំបន់​ជា
​ច្រើន ​។

នៅ​អ៊ូ​រ៉ា​ល់​ព្យុះ​ខ្លាំង​មួយ​បណ្ដាល​ឲ្យ​ដើមឈើ​ទាំងឡាយរ​លំបាក់ ហើយ​ទឹក​ជន់​លិច​វិ​ថី​នានា​ ។ នៅ​តំបន់​ស្វៀ​រឡូ​វ​ស្ក៍ ផ្ទះ​ប្រមាណ​​​៤៤០​ខ្នង​​ត្រូវ​ទឹក​ជន់​លិច ​ហើយ​ប្រជាជន​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​កាន់​បណ្ដា​ជម្រក​បណ្ដោះអាសន្ន​ ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៦​ កក្កដា របស់​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី ។

នៅ​ទិ​ក្រុង​អេ​កា​តេ​រី​ន​ប៊ូ​ក​វិ​ថី​នានា​ប្រែ​ក្លាយជា​ទន្លេ ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ ។ ខ្យល់​បោកបក់​ខ្លាំង​ បណ្ដាល​ឲ្យ​ប៉ើង​ដំបូលផ្ទះ ហើយ​ដើមឈើ​ទាំងឡាយរ​លំបាក់​ ។ នៅ​តំបន់ ​PERM​ព​បណ្ដា​ទូ​នៃ​រថភ្លើង​ដឹក​ទំនិញ​មួយ​ខ្សែ បាន​ធ្លាក់​ពី​ផ្លូវដែក​ក្រោយ​ភ្លៀង​យ៉ាង​ខ្លាំង ដែល​បំផ្លាញ​ផ្លូវដែក​មួយ​ផ្នែក​តែ​មិន​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ឡើយ​ ។

ភ្លៀង​ធ្លាក់​ខ្លាំង​ បណ្ដាល​ឲ្យ​មាន​ទឹកជំនន់ ​និង​ការ​បាក់​ដី​នៅ​ទីក្រុង​មាត់សមុទ្រ​សូត​ជី​ភាគ​ខាងត្បូង​ប្រទេស​។ ទឹកបាន​ជន់​លិច​សង្កាត់​នានា​នៃ​ទីក្រុង​នោះ ហើយ​មានការ​បាក់​ដី​ហូរ​ធ្លាក់​លើ​វិ​ថី​មួយ​បិទ​ផ្លុ​វ​នោះ​ទាំងស្រុង​។ ចរាចរណ៍​ត្រូវ​បិទ​ទាំងស្រុង​នៅ​ទីនោះ​ហើយ​រថយន្ត​ជា​ច្រើន​គ្រឿង​រង​ការ​ខូចខាត​ ៕