ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីប្រឆាំងដាច់ខាតចំពោះការដាក់កងទ័ព NATO នៅអ៊ុយក្រែន

3 ម៉ោង មុន

ប្រទេសរុស្ស៊ី៖ រដ្ឋការវិមានក្រឹមឡាំងបានប្រកាសថា រុស្ស៊ីចាត់ទុកការដាក់កងកម្លាំងយោធារបស់ប្រទេសសមាជិក NATO នៅក្នុងប្រទេសអ៊ុយក្រែនថា «មិនអាចទទួលយកបាន» ខណៈសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ​។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីបានបង្ហាញជំហរបែបនេះជាច្រើនលើករួចមកហើយ ចំពោះការដាក់កងទ័ពបរទេសរបស់ប្រទេសសមាជិក NATO នៅអ៊ុយក្រែន។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីមេដឹកនាំ​«សម្ព័ន្ធបណ្តាប្រទេសសុច្ឆន្ទៈ» បានប្រជុំតាមប្រព័ន្ធអនឡាញ និងបញ្ជាក់ថា ពួកគេនឹងបន្តរៀបចំកម្លាំងពហុជាតិ ដើម្បីអាចដាក់ពង្រាយនៅអ៊ុយក្រែន បន្ទាប់ពីមានការបញ្ឈប់ការប្រយុទ្ធដែលអាចទុកចិត្តបានរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Peskov បានបន្ថែមថា រុស្ស៊ីនៅតែមានទំនុកចិត្តលើជ័យជម្នះរបស់ខ្លួន និងនឹងបន្តប្រតិបត្តិការយោធា ខណៈមិនទាន់មានលក្ខខណ្ឌសមស្របសម្រាប់ការដោះស្រាយបញ្ហាតាមផ្លូវសន្តិភាព៕