ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​សិស្ស​ពូកែ​និទ្ទេស B សម្រេចចិត្ត​ជ្រើសរើស​រៀន​ជំនាញ​នៅ​វិទ្យាស្ថាន NIEI

3 ម៉ោង មុន

រាជធានី​ភ្នំពេញ​​៖ យុវជន សុះ តៅ​ម៉ឺង​សឿ អតីត​សិស្ស​និទ្ទេស B បាន​ប្រាប់​ពី​មូលហេតុ​ ដែល​លោក​សម្រេចចិត្ត​ចូល​រៀន​ជំនាញ​ព័ត៌មានវិទ្យា នៅ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ (NIEI) ក្រោយ​ចប់​បាក់​ឌុ​ប គឺ ដោយសារ​តែ​ចាប់អារម្មណ៍​លើ​ជំនាញ​ដែល​មាន​សក្តានុពល​ សម្រាប់​អនាគត ការ​សិក្សា​ផ្តោត​លើ​ការ​អនុវត្ត​ច្រើន ហើយ​សាលា​មាន​ឧបករណ៍​សម្ភារទំនើប បរិយាកាស​ល្អ គ្រូ​យកចិត្តទុកដាក់​បង្រៀន​មាន​ប្រសិទ្ធភាព​ខ្ពស់ ​។

លោក សុះ តៅ​ម៉ឺង​សឿ លើក​ឡើង​ថា លោក​ចាប់អារម្មណ៍ និង​សម្រេច​ជ្រើសរើស​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​នៅ​ក្នុង​វិស័យ TVET តាម​រយៈ​ការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​ ដោយ​លោក​សង្កេត​ឃើញ​ថា បរិយាកាស​សិក្សា​នៅ NIEI មាន​ភាពល្អ​ប្រសើរ ទីធ្លា​ធំ​ទូលាយ មាន​បន្ទប់ Lab សម្រាប់​ឱ្យ​និស្សិត​អនុវត្ត​ជាក់ស្ដែង ព្រមទាំង​មាន​បណ្ណាល័យ​សម្រាប់​សិក្សា និង​ស្រាវជ្រាវ ដែល​ជួយ​សម្រួល ​ដល់​ដំណើរការ​សិក្សា​របស់​និស្សិត​ ។

លោក​និយាយ​ថា​៖ «​ការ​សិក្សា​នៅ​ទី​នេះ​មិន​ផ្ដោត​តែ​លើ​ទ្រឹស្ដី​មួយ​មុខ​ទេ គឺ​មានការ​អនុវត្ត​ជាក់ស្ដែង និង​មាន​ឧបករណ៍​សម្ភារៈ​ទំនើប​ៗ សម្រាប់​ឱ្យ​និស្សិត​អនុវត្ត​ផ្ទាល់ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាច​យល់​ពី​មេរៀន​បាន​កាន់តែ​ច្បាស់​»​ ។

បន្ថែម​ពីលើ​ការ​អនុវត្ត​ជាក់ស្ដែង លោក​ក៏​បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ការ​បង្រៀន​របស់​លោកគ្រូ អ្នកគ្រូ ដែល​មានការ​យកចិត្តទុកដាក់​ចំពោះ​សិស្ស និស្សិត ហើយ​ថែម​ទាំង​ផ្ដល់​ឱកាស​ឱ្យ​សិស្ស​អនុវត្ត​ជាក់ស្ដែង​នៅ​ក្នុង​បន្ទប់ Lab ដើម្បី​ពង្រឹង​ការ​យល់​ដឹង​ពី​មេរៀន​បាន​លឿន​ ។

អតីត​សិស្ស​និទ្ទេស B រូប​នេះ បាន​ណែនាំ​ដល់​យុវជន​ដែល​ទើប​ប្រឡង​ចប់​បាក់​ឌុ​ប និង​កំពុង​ស្ទាក់ស្ទើរ​ក្នុង​ការ​ជ្រើសរើស​កន្លែង​សិក្សា ឱ្យ​ពិចារណា​លើ​ការ​សិក្សា​ក្នុង​វិស័យ TVET ដោយសារ​មាន​ជំនាញ​ជា​ច្រើន​សម្រាប់​ជ្រើសរើស មាន​ឧបករណ៍​សម្រាប់​អនុវត្ត​ជាក់ស្ដែង បរិយាកាស​សិក្សា​ល្អ និង​លោកគ្រូ អ្នកគ្រូ​ដែល​មាន​បទ​ពិសោធ​ខ្ពស់​លើ​មុខ​ជំនាញ​នីមួយ​ៗ ៕ អត្ថបទសហការ