ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តកោះកុង ដុត​កម្ទេច​គ្រឿងញៀ.នរឹបអូសបាន និងអំពាវនាវឱ្យពលរដ្ឋជៀសឆ្ងាយពីថ្នាំញៀ.ន

2 ម៉ោង មុន
  • កោះកុង

ខេត្តកោះកុង​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១២​កើត ខែ​ស្រាពណ៍ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៦ អាជ្ញាធរ​ខេត្តកោះកុង បាន​រៀបចំ​ពិធី​អបអរសាទរ «​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦ មិថុនា​» រួម​ជាមួយ​ពិធី​ដុត​បំផ្លាញ​វត្ថុ​តាង​គ្រឿងញៀន​ដែល​រឹបអូស​បាន ។

ក្រោម​អធិបតីភាព​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។ លោក ជំទាវ ឈី វ៉ា អភិបាលខេត្ត​កោះកុង តំណាង​អយ្យការ និង​មន្ត្រី​ពាក់ព័ន្ធ​យ៉ាងច្រើន​កុះករ ។

ការ ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦ មិថុនា នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បំផុសស្មារតី​ពលរដ្ឋ​ទាំងអស់ លើ​សកលលោក​ឱ្យ​ចូលរួម​សកម្ម​ផុលផុស​តាម​គ្រប់​រូបភាព មធ្យោបាយ វិធីសាស្ត្រ និង​យុទ្ធនាការ​នានា សំដៅ​ធ្វើ យ៉ាងណា​រារាំង ទប់ស្កាត់ កាត់​បន្ថយ និង​ឈាន​ទៅ លុប​បំបាត់​ទាំងស្រុង​រាល់​ការ​ប្រើប្រាស់ ការ​ចែកចាយ ការ ចរាចរ និង​រាល់​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ពិសេស ដើម្បី លើកកម្ពស់​ការ​យល់​ដឹង​ជាស​កល​អំពី​ផល​ប៉ះពាល់​នៃ គ្រោះថ្នាក់​ដែល​កើត​ចេញពី​គ្រឿងញៀន​ចំពោះ​មនុស្ស គ្រួសារ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​អភិវឌ្ឍ សង្គម​។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្តកោះកុង​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ក្រុម​យុវជន ឱ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​សហការ​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​នៅ​ពេល​ជួប​ប្រទះ​សកម្មភាព​សង្ស័យ ដើម្បី​រួម​គ្នា​លុប​បំបាត់​គ្រឿងញៀន​ឱ្យ​អស់ពី​សហគមន៍​។

ថ្នាំ​ញៀន​ត្រូវ​បាន​ដកហូត​តាម​រយៈ​អំណាច​សាលក្រម និង សាលដីកា​ស្ថាពរ ដើម្បី​សម្រេច​រឹបអូស​បំផ្លាញ​ចោល​សរុប ថ្នាំ​ញៀន​មាន​ចំនួន ៦៥ សំណុំរឿង (​ទម្ងន់​សរុប ៤,៤៨៣ គីឡូក្រាម និង ១៤.៤ ក្រាម​)​ ៕​

គ្រឿងញៀន​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​រួម​មាន​៖ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន ៤,០៨១ ដុំ​, ៣៨៥ កញ្ចប់​, ៣៨ កំណាត់​ទុយោ និង​ថ្នាំ​គ្រាប់ WY ២ គ្រាប់ មាន​ទម្ងន់​សរុប​ស្មើនឹង ៤,០៧១ គីឡូក្រាម និង ៥២០.៤ ក្រាម (​ថ្លឹង​ទាំង​សំបក​)​។ ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន ចំនួន ៤១៥ ដុំ មាន​ទម្ងន់​ស្មើនឹង ៤១១ គីឡូក្រាម និង ៤៩៤ ក្រាម (​ថ្លឹង​ទាំង​សំបក​) ឧបករណ៍​សម្រាប់​ជក់ និង​សម្ភារៈ ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​៕