ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងឱ្យជិះរំខានគេទៀតហើយ ! ម៉ូតូកែច្នៃខុសបច្ចេកទេស ០៤គ្រឿង ត្រូវសមត្ថកិច្ចយកមកធ្វើកិច្ចសន្យា និងដូរចេញ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លែងឱ្យ​ជិះ​បង្ហើរ​សំឡេង​រំខាន​ពលរដ្ឋ​ទៀត​ហើយ ! កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​បើក​ប្រតិបត្តិការ​ក្តៅ ឃាត់​ម៉ូតូ​ប្រើប្រាស់​បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ​ចំនួន ០៤​គ្រឿង ដើម្បី​យក​មក​ដោះ​ដូរ​ចេញ ។ នេះ​បើ​យោង​តាម​ផេ​ក ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ ។

ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​ឃាត់​ម៉ូតូ​ប្រើប្រាស់​បំពង់​ស៊ី​មុំា​ង កៃ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ចំនួន​០៤​គ្រឿង ដែល​បង្ក​ជា​សំឡេង​បំពង​រំខាន​ដល់​អ្នក​ដទៃ និង​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា សមត្ថកិច្ច​បាន​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ដល់​អ្នក​បើ​បរ​ម៉ូតូ និង​តម្រូវ​ឱ្យ​ម្ចាស់​ម៉ូតូ​យក​បំពង់​ស៊ី​ម៉ាំង​ដើម​មក​ដោះ​ដូរ ដើម្បី​ប្រគល់​ម៉ូតូ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕