ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ និង​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ ​ឃាត់ខ្លួន​៤​នាក់ កោរ​ស​ក់ ដកហូត​ម៉ូតូ​ទុក​៣​ខែ

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​បរ​សេដ្ឋ​ធ្វើការ ស្រាវជ្រាវ​ហ៊ាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ក្មេង​ទំនើង​បាន​បង្ហោះ​ម៉ូតូ​នៅ​លើ​ផ្លូវ​សាធារណៈ ហើយ​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ចែករំលែក​យ៉ាងណា​ធិ​ប​តេ​យ្យ ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​សណ្ដាប់ធ្នាប់​សង្គម កោស​ក់ និង​ដកហូត​ម៉ូតូ រក្សា​ទុក​ចំនួន​៣​ខែ ។ស

ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ​÷ អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​។ យោង​តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​បាន​ផុស​ក្នុង​បណ្តាញ​សង្គម​ពី​សកម្មភាព​ក្រុម​ក្មេង​ទំនើង​១​ក្រុម​បង្ហោះ​ម៉ូតូ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥៩ ទៅ​លេខ​៦០ ក្នុងភូមិ​ព្រៃ​ស្រូល ឃុំ​ពោធិ​អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៦ កន្លង​ទៅ ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ច​ន សុ​ភិត អធិការ​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​ព្រហ្ម នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ខេត្តតាកែវ ធ្វើការ​ស្រាវជ្រាវ​ករណី​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ដងផ្លូវ​សាធារណៈ បង្ករ​ភាព​អសន្តិសុខ​ក្នុង​សង្គម និង​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ជាមួយ​គ្នា​លើ​ដងផ្លូវ ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជា​លទ្ធផល​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ និង​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង បាន​ចំនួន​៤​នាក់ ៖
ទី​១/-​ឈ្មោះ​ឡេ​ង វី​រៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ជា​អ្នក​ជួយ​លើក​កាង​ម៉ូតូ​ជំនួយ​ក្នុង​កា​បង្ហោះ​) រស់នៅ​ភូមិ​តា​សួន ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ទី​២/-​ឈ្មោះ​ង៉ែត វត្ត​នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ជា​អ្នក​បង្ហោះ​) រស់នៅ​ភូមិ​វៈ​ពោះ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ។
ទី​៣/-​ឈ្មោះ​ហោ ហាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​ជា​អ្នក​បង្ហោះ​) រស់នៅ​ភូមិ​ត្រពាំង​អង្គ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្ត​កំពង់​កែវ ។
និង​ទី​៤/-​ឈ្មោះ​ផា​ន រស្មី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ជា​អ្នក​បង្ហោះ​) រស់នៅ​ភូមិ​ព្រៃ​ជ័រ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ។

ក្រោយ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​នគរបាល​បាន​ដកហូត​វត្ថុ​តាង​(​ម៉ូតូ​) ជិះ​ធ្វើ​សកម្មភាព​បង្ហោះ បាន​ចំនួន​២​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ដូរ​ក្បាំង​ពណ៌​ស ស៊េរី​ឆ្នាំ​២០២៤ ដូរ​សេរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ​តាកែវ​1AD-8168 និង​១​គ្រឿង​ទៀត ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៤ បិទ​តែម​ឡើង​ស៊េរី​ឆ្នាំ​២០២៦ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ។ ចំពោះ​មុខសញ្ញា​ក្មេង​ទំនើង​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ ប្រាកដ​មែន ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ ប្រគល់​ឱ្យ​អាណាព្យាបាល​ធានា​យក​ទៅ​អប់រំ​បន្ត និង​កោរសក់​ឱ្យ​ត្រលប់​ទៅ​មូលដ្ឋាន​វិញ ចំណែក​វត្ថុ​តាង​ម៉ូតូ​រក្សា​ទុក​ចំនួន​៣​ខែ ឬ​ស្មើនឹង​៩០​ថ្ងៃ ដើម្បី​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​ទើប​ប្រគល់​ឱ្យ​យក​ទៅ​ប្រើប្រាស់​វិញ​៕​