ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌទួលគោក ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កំពុង​ជួញដូរ​ថ្នាំ​ញៀន​នៅ​ផ្លូវ​រថភ្លើង

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​ល្បាត នៃ​អធិការដ្ឋាន​ខណ្ឌទួលគោក ឃាត់ខ្លួន ខណៈ​ពេល​ដែល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០២​និង​៣០​នាទី​រំ​រលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆាំ្ន​២០២៦ នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុម​៥៤ ភូមិ​១៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​រូប​នោះ ឈ្មោះ ពិន ដា​រ៉ា អាយុ ៤៥​ឆ្នាំ មុខរបរ ស្នាក់​នៅ​បន្ទប់​ជួល​តាម​ផ្លូវ​រថភ្លើង ក្នុងភូមិ​១៤ ក្រុម​ទី​៥៤ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​ចោទប្រកាន់​ពី​បទ ៖ ជួញដូរ និង​រក្សា​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។

តាម​នគរបាល​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ជិះ​ល្បាញ​នៅ​ក្នុង​មូលដ្ឋាន​គោក ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​តែ​ធ្វើ​សកម្មភាព​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​បាន​ជាក់ស្តែង តែ​ម្តង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួន ឆែកឆេរ​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១២​កញ្ចប់​តូច ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធើ្វ​ការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕