ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​អស់​មួយ​ល្វែង​នៅ​ខណ្ឌ​សែន​សុខ

13 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យ​​បាន​ឆាបឆេះ​ផ្ទះ​មួយ​ល្វែង​យ៉ាង​សន្ធោសន្ធៅ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​អគ្គិភ័យ​អន្តរាគមន៍ មិន​មានការឆេះ​​រាលដាល​ទៅ​ផ្ទះ​ជិតខាង ។ ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥…

រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យ​​បាន​ឆាបឆេះ​ផ្ទះ​មួយ​ល្វែង​យ៉ាង​សន្ធោសន្ធៅ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​អគ្គិភ័យ​អន្តរាគមន៍ មិន​មានការឆេះ​​រាលដាល​ទៅ​ផ្ទះ​ជិតខាង ។

ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ផ្លូវ​លេខ​២៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ផ្សែង និង​ភ្លើង​​ឆេះ​​ចេញពី​ជាន់​ទី​១ នៅ​ចំណុច​ផ្ទះ​កើតហេតុ ដោយ​ឃើញ​មិន​ស្រួល អ្នក​ភូមិ​បាន​នាំ​គ្នា​ស្រែក​ប្រាប់​ម្ចាស់ផ្ទះ និង​បាន​នាំ​គ្នា​យក​បំពង់​​ពន្លត់អគ្គិភ័យ ​ដើម្បី​បាញ់​ពន្លត់​អគ្គិភ័យ​ជាបឋម តែ​អណ្តាតភ្លើង​ចាប់ផ្តើម​ឆាបឆេះ​យ៉ាង​រហ័ស​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​ ​ទើប​អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ជា​បន្ទាន់​ផង​ដែរ ។

ក្រោយ​ទទួល​ដំណឹងខាងលើ​​នេះ ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ស្ថិត​នៅ​ជិត​គោលដៅ​ឆេះ​បំផុត​ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់ ។ ជាក់ស្តែង​គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​មូលដ្ឋាន​ខណ្ឌ​សែន​សុខ និង​ខណ្ឌទួលគោក បាន​ចេញ​អន្តរាគមន៍​យ៉ាង​លឿន​បំផុត ធ្វើ​អោយ​ករណី​ខាងលើ មិន​មានការ​រាលដាល​ទៅ​កាន់​ផ្ទះ​ដែល​នៅ​ជាប់​នោះទេ​ ។

ករណី​អគ្គិភ័យ​ខាងលើ ត្រូវ​បាន​មន្ត្រី​ជំនាញ​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​ម៉ោង​១០​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ចំណែក​ទ្រព្យសម្បត្តិ​មួយ​ចំនួន​នៅ​ក្នុងផ្ទះ ត្រូវ​បាន​ភ្លើង​ឆេះ តែ​មិន​បាន​បង្ក​ឲ្យ​មនុស្ស​ណាម្នាក់​រង​របួស​នោះ​ទេ ។ ចំពោះ​មូលហេតុ​ដែល​បង្ក​អោយ​ឆេះ ទាំង​ម្ចាស់​ផ្ទះ និងមន្ត្រី​ជំនាញ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ