ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ទូរស័ព្ទធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកគងពិសីទាំងកណ្ដាលអាធ្រាត្រ ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះក្នុងការដ្ឋានសំណង់មួយកន្លែងហើយព្យាយាមរត់គេចខ្លួន។ ប៉ុន្តែត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនគរបាលតែម្ដង។
កាឃាត់ខ្លួនជនសង្ស័យចោរលួចទូរស័ព្ទដៃគ្រប់គល់ឱ្យនគរបាលបានធ្វើឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសីបាននិយាយដឹងថា នៅវេលាម៉ោង២និង១៥នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ(ជនរងគ្រោះ)ប្រគល់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្ម(លួចទូរស័ព្ទ)នៅចំណុចការដ្ឋានសំណង់ ភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងទៀតថា បើយោងតាមចម្លើយរបស់ ជនសង្ស័យឈ្មោះ មិត្ត ខែមរី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិត្រាវ ឃុំវាល ស្រុកគងពិសី បានសារភាពថាខ្លួននឹងបក្ខពួក ពិតជាបានលួចទូរស័ព្ទដៃនៅចំណុចការដ្ឋានខាងលើពិតប្រាកដមែន បក្ខពួករបស់គេបានរត់គេចខ្លួន។ ជនសង្ស័យដដែលបានសារភាពថាកន្លងទៅ រូបគេធ្លាប់បានធ្វើសកម្មភាព លួចទូរស័ព្ទដៃនៅខាងកើតរបងវិទ្យាល័យហ៊ុនសែនជ្រៃហូរព្នៅ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ និងនៅការដ្ឋានសំណង់ភូមិត្បូងភ្នំ ឃុំវាល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ត្រូវបានម្ចាស់ទូរស័ព្ទឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនគរបាលតែម្ដង។
នគរបាលស្រុកគងពិសីបានឲ្យដឹងបន្ថែមទៀតថាក្រោយឃាត់ខ្លួនជនសង្ស័យខាងលើដកហូត
វត្ថុតាងរួមមាន÷ -ដង្កាប់ចំនួន០១- កន្ត្រៃចំនួន០១ -ជំពាមកៅស៊ូចំនួន០១ និងទូរស័ព្ទដៃចំនួន៣គ្រឿងប្រគល់ជូនម្ចាស់ដើមវិញយកទៅប្រើប្រាស់។
ចំណែកជនសង្ស័យរួមជាមួយនឹងវត្ថុតាងខាងលើត្រូវបាននគរបាលស្រុកគងពិសីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕





ចែករំលែកព័តមាននេះ