ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​ក្មេងទំនើ.ង​៥​នាក់ បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ កោរ​ស​ក់ និង​ដកហូត​ម៉ូតូ​រក្សា​ទុក​៣​ខែ

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្មេង​ទំនើង​ចំនួន​៥​នាក់ មាន​ចំនួន​២​ក្រុម ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង​។​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​ចែកចាយ​តាម​បណ្ដាញ​សង្គម facebook​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​និង​សង្គម​។

ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ តាម​រយៈ​លេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ ១២៩២ ពាក់ព័ន្ធ​ករណី​ក្រុម​ក្មេង​ទំនើង​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ក​ហានិភ័យ​ដល់​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ផ្លូវ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ចុះ​អន្តរាគមន៍ និង​បង្ក្រាប​បាន​ជាក់ស្ដែង​ភ្លាម​ៗ ខណៈ​ពេល​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​លើ​ដងផ្លូវ​សាធារណៈ ។

ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩-២០ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ទីតាំង​ចំនួន​ពីរ ផ្សេង​គ្នា គឺ​ក្នុងភូមិ​សាស្ត្រ ក្រុង​ច្បារមន និង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ចុះ​អន្តរាគមន៍ និង​បង្ក្រាប​ជាក់ស្ដែង​ភ្លាម​ៗ ដើម្បី​ទប់ស្កាត់​សកម្មភាព​ដែល​បង្ក​ភាពរ​ញេ​រ​ញៃ រំខាន​ដល់​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ ។​ជា​លទ្ធផល​ឃាត់​ក្មេង​ទំនើង​បាន​ចំនួន​៥​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​២០​ទៅ​២២​ឆ្នាំ រួម​ជាមួយនឹង​មធ្យោបាយ​ម៉ូតូ​ចំនួន​២​គ្រឿង​ផង​ដែរ​។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ចំពោះ​វិធានការ​លើ​ក្មេង​ទំនើង កោស​ក់ លោត​កង្កែប ធ្វើ​អនាម័យ និង​ហៅ​ឱ្យ​អាណាព្យាបាល​ធ្វើ​កិច្ចសន្យា​យក​ទៅ​អប់រំ​បន្ត​។ ចំណែក​មធ្យោបាយ​ម៉ូតូ​ត្រូវ​បាន​។​ដកហូត​រក្សា​ទុក​រយៈពេល​៣​ខែ ឬ​ស្មើនឹង​៩០​ថ្ងៃ ទើប​ប្រគល់​ឱ្យ​យក​ទៅ​ប្រើប្រាស់​វិញ​។

កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ធ្វើការ​អំពាវនាវ​ដល់​យុវជន និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បញ្ឈប់​សកម្មភាព​បង្ហោះ​ម៉ូតូ ប្រណាំង​យានយន្ត​ខុសច្បាប់ ឬ សកម្មភាព​ផ្សេង​ៗ ដែល​ផ្ទុយ​នឹង​ច្បាប់ ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​ខ្លួន និង​អ្នក​ដទៃ ព្រមទាំង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ ។ សូម​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​សហការ​រាយការណ៍​ព័ត៌មាន ឬ ហេតុការណ៍​ផ្សេង​ៗ តាម​រយៈ​លេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ ១២៩២ ដើម្បី​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​អាច​ចុះ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា និង​រួម​គ្នា​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ៕​