ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រា.ប​ក្រុមរហស្សនាម «ធី​ម​TMT» ​តែងតែ​បង្ក​ហិ.ង្សា អុកឡុក កា.ប់​ម៉ូតូ​ជន​រង​គ្រោះ នៅ​ផ្លូវ​លេខ​៤៤ និង​ផ្លូវ​លេខ​៥១

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ក្មេង​ទំនើង​ដែល​មាន​រហស្សនាម ធី​ម (TMT) ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ សហការ​ធ្វើការ​បង្ក្រាប​បាន​ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​រង​ការ​ខូចខាត​ហើយ​រត់គេច​ខ្លួន​។​ប៉ុន្តែ​ពេល​នេះ​អស់​ល័​ក្ខ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន ៦​នាក់​។ នគរបាល​ក្រុង​ឧ​ដុ​ង​ម៉ែ​ជ័យ​បាន​និយាយ​ដឹង​ថា​នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ដែល​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​នេះ​÷​ដោយ​បានការ​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម…

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ក្មេង​ទំនើង​ដែល​មាន​រហស្សនាម ធី​ម (TMT) ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ សហការ​ធ្វើការ​បង្ក្រាប​បាន​ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​រង​ការ​ខូចខាត​ហើយ​រត់គេច​ខ្លួន​។​ប៉ុន្តែ​ពេល​នេះ​អស់​ល័​ក្ខ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន ៦​នាក់​។

នគរបាល​ក្រុង​ឧ​ដុ​ង​ម៉ែ​ជ័យ​បាន​និយាយ​ដឹង​ថា​នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ដែល​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​នេះ​÷​ដោយ​បានការ​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​ការ​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ។ នៅ​វេលា​ម៉ោង​០៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦​កន្លង​ទៅ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពញាឮ បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់​។

នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​បាន​និយាយ​ដឹង​ថា​ក្រុម​ក្មេង​ទំនើង​ទាំង​៦​នាក់​ដែល​ឃាត់ខ្លួន​បាន​ទី​១-​ឈ្មោះ គង់ ចាន់​កក្កដា (​ហៅ​ក្តា ហៅ​ដា​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​អ្នក​ធ្វើ​សកម្មភាព​កាប់​)

ទី​២-​ឈ្មោះ ហេង ប៊ុ​ន​នឿ​ន (​ហៅ​កង្កែប​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​ចូលរួម​)

ទី​៣-​ឈ្មោះ ហេង ប៊ុ​ន​នី (​ហៅ​នី​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ចូលរួម​) ទាំង​៣​នាក់​ខាងលើ​រស់នៅ​ក្នុងភូមិ​ផ្សារ​ដែក​ក្រោម ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។

ទី​៤-​ឈ្មោះ ម៉ៅ សុខ​ម៉េ​ង (​ហៅ​ម៉េ​ង​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ចូលរួម​) រស់នៅ​ភូមិ​ទួល​អំពិល ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល​។

ទី​៥-​ឈ្មោះ ពី​ន បញ្ញា (​ហៅ​ញ៉ា​) (​អ្នក​ធ្វើ​សកម្មភាព​កាប់​) រស់នៅ​ភូមិធម្ម​ត្រ័យ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។

និង​ទី​៦-​ឈ្មោះ យ​ន រ៉ា​វីត (​ហៅ​ផុយ​) ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​អ្នក​ធ្វើ​សកម្មភាព​កាប់​) រស់នៅ​ក្នុងភូមិ​អំពិល​ដើម​ទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។ យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​ដើម្បី​ធ្វើការ​សួរនាំ​។

ក្រោយ​ពី​ធ្វើការ​សួរនាំ​រួច​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ទាំង​៦​នាក់​និង​បក្ខពួក​ផ្សេង​ទៀត​ពិតជា​បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព​និង​ចូលរួម​ធ្វើ​សកម្មភាព​កាប់​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

​ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​នគរបាល​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖
កាំបិត​ផ្គាក់​គ្មាន​ដង​ចំនួន​មួយ​ដើម​ ។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​ក្រុង​ឧ​ដុ​ង​ម៉ែ​ជ័យ​កសាង​សំណុំរឿង​និង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ