រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់បានជិះម៉ូតូហុងដាឌ្រីមក្នុងល្បឿនលឿនក៍ជ្រុលទៅធ្លាក់ចូលប្រឡាយទឹកស្អុយបណ្ដាលឲ្យរងរបួសធ្ងន់ នៅពេលម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ បានជិះម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JP 4533 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុ មិនដឹងថាគេចនិងអ្វីនោះទេ ស្រាប់តែបានជ្រុលទៅធ្លាក់ចូលប្រឡាយទឹកស្អុយ ទាំងមនុស្សនិងម៉ូតូ បណ្ដាលឲ្យអ្នកទាំងរងរបួសធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែកម៉ូតូកប់ក្នុងទឹកប្រឡាយ រងការខូចខាតផងដែរ ។
ក្រោយកើតហេតុ បន្ទាប់ពីបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យហើយនៅសល់តែម៉ូតូ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ច ជួយអូសឡើង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរងចាំប្រគល់អោយម្ចាស់វិញផងដែរ ៕




ចែករំលែកព័តមាននេះ