ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាម៉េរិក-អ៊ីស្រាអែល បាញ់មីស៊ីលកម្ទេចស្ពានខ្ពស់បំផុតនៅអ៊ីរ៉ង់ បណ្តាលឱ្យស្លាប់ និងរបួសជាង ១០០ នាក់

4 ម៉ោង មុន

ទីក្រុងតេហេរ៉ង់៖ ខណៈដែលប្រជាជនអ៊ីរ៉ង់កំពុងជួបជុំគ្នាអបអរសាទរបុណ្យប្រពៃណី “Nature Day” កាលពីថ្ងៃព្រហស្បតិ៍ សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីកងកម្លាំងអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារដោយមីស៊ីលចំស្ពានយុទ្ធសាស្ត្រមួយនៅក្នុងខេត្តភាគខាងជើងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន…

ទីក្រុងតេហេរ៉ង់៖ ខណៈដែលប្រជាជនអ៊ីរ៉ង់កំពុងជួបជុំគ្នាអបអរសាទរបុណ្យប្រពៃណី “Nature Day” កាលពីថ្ងៃព្រហស្បតិ៍ សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីកងកម្លាំងអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារដោយមីស៊ីលចំស្ពានយុទ្ធសាស្ត្រមួយនៅក្នុងខេត្តភាគខាងជើងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Xinhua, BBC និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី៣ ខែមេសានេះ។

បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA មនុស្សយ៉ាងហោចណាស់ ៨ នាក់បានបាត់បង់ជីវិត និង ៩៥ នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារដែលបានកើតឡើងចំនួនពីរលើកផ្ទួនៗគ្នា។

ស្ពាននោះគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញបំផុតមួយ និងជាស្ពានដែលមានកម្ពស់ខ្ពស់បំផុតមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា។ អ្វីដែលគួរឱ្យសោកសៅបំផុតនោះគឺ ជនរងគ្រោះភាគច្រើនគឺជាអ្នកភូមិ​ អ្នកដំណើរ និងក្រុមគ្រួសារជាច្រើនដែលបានមកជួបជុំគ្នាសម្រាកកម្សាន្តនៅក្បែរនោះ ដើម្បីអបអរសាទរថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី​។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ស្ពាននេះមិនទាន់ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ ហើយវាក៏មិនមែនជាតំបន់ដែលមានសកម្មភាពយោធាណាមួយឡើយ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើសំណង់ស៊ីវិលនេះ ដោយលោកបានលើកឡើងថា ការបំផ្លាញស្ពានដែលមិនទាន់សាងសង់រួច បង្ហាញពី “ការបរាជ័យ និងការធ្លាក់ចុះសីលធម៌” របស់សត្រូវ​។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងសាងសង់ស្ពាន និងអគារទាំងនោះឡើងវិញឱ្យកាន់តែរឹងមាំជាងមុន ប៉ុន្តែអ្វីដែលមិនអាចស្រោចស្រង់បានវិញនោះ គឺកេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាម៉េរិកនៅលើឆាកអន្តរជាតិ ដែលកំពុងរងការខូចខាតយ៉ាងដំណំដោយសារតែទង្វើនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ