ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់ លួច​កង់​ហើយ​គេចខ្លួន​បាន​២​ថ្ងៃ​ ត្រូវ​អស់លក្ខណ៍

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹក​លក់​ទី៣ ​ស្រាវជ្រាវ​ឃាត់ខ្លួន ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កង់​ហើយ​គេចខ្លួន​បាន​២​ថ្ងៃ ​។ ជនសង្ស័យ​រូប​នោះ​ឈ្មោះ អូន រត្តនា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹក​លក់​ទី៣ ​ស្រាវជ្រាវ​ឃាត់ខ្លួន ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កង់​ហើយ​គេចខ្លួន​បាន​២​ថ្ងៃ ​។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ អូន រត្តនា ហៅដំ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ ម្តុំ​បូ​រី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​ ។

តាម​នគរបាល​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នោះ​ ត្រូវ​បានកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​១៩​និង​២០​នាទី​យប់ នៅ​ចំណុច​បណ្តោយ​ផ្លូវ​លេខ​២៦១ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ពី​បទ​លួច (​លួច​កង់​០១​គ្រឿង) នៅ​ចំណុច​ផ្ទះ​លេខ​JH៤០ ផ្លូវ​លេខ​២៦៥ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ​។

ជន​រង​គ្រោះ​ឈ្មោះ លេង ម៉ា​លី​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​JH៤០ ផ្លូវ​លេខ​២៦៥ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។

បន្ទាប់​ពី​ឃាត់ខ្លួន ​សមត្ថកិច្ច​ដក​រហូត​សម្ភារៈ ​រួម​មាន ៖ កង់​០១​គ្រឿង (​ជា​របស់​ជន​រង​គ្រោះ​ ដែល​ជនសង្ស័យ​បាន​លួច​ទៅ​),​កូនកាំបិត ចំនួន​០១,​ កូន​កន្ត្រៃ ចំនួន​០២,​ បំពង់​កែ​ច្នៃ​សម្រាប់​ជក់​គ្រឿងញៀន ចំនួន​០១ (​ចាប់​យក​ពី​ជនសង្ស័យ​)​ ។

បច្ចុប្បន្ន​ ជនសង្ស័យកំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ