ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ប្រកាស​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​រួម​ចំណែក​ដោះ​ស្រាយ​សង្គ្រាម​អ៊ីរ៉ង់

12 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ចូល​រួម​ចំណែក​ដោះ​ស្រាយ​ជម្លោះ​អ៊ីរ៉ង់​ខណៈ​ដែល​​លោក​ពូទីន​​កំពុង​​​ពិភាក្សា​ជា​មួយ​បណ្ដា​ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​តំបន់​។ នេះ​បើ​យោ​ងតាម​​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េស្កូស​។ លោក​ថ្លែង​ថា​លោក​ពូទីន​បន្ត​ទំនាក់​ទំនង​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​។ ប្រសិន​បើ​មាន​ការ​ចាំ​បាច់​ យើង​នឹង​ចូលខ្លួន​ទៅ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះដើម្បី​​កែ​សម្រួល​ស្ថាន​ការណ៍​​ពី​​សង្គ្រាម​ទៅ​ជាសន្តិ​ភាព​​ឱ្យ​បាន​ឆាប់​រហ័ស​​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ លោក​ថ្លែង​ដូច្នេះ​ដើម្បីឆ្លើយ​តប​ទៅ​អ្នក​សារ​ព័ត៌​មាន​ដែល​ស្នើ​សុំ​ឱ្យ​លោក​ធ្វើ​អត្ថា​ធិប្បាយ​បន្ទាប់​ពី​លោ​កដូណាល់​ត្រាំ​ថ្លែង​សុន្ទរ​កថា​ទៅ​កាន់​ជន​រួម​ជាតិ​កាល​ពី​យប់​មិញ​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​អ៊ីរ៉ង់​ និង​បន្ទាប់​ពី​លោក​ប្រកាស​ថា​អាមេរិក​កំពុង​ពិចារណា​មែន​ទែន​ហើយ​ថា​នឹង​ដក​ខ្លួន​ចេញ​ពី​អង្គ​ការ​ណាតូ​។ លោក​​ត្រាំ​ថា​ណាតូ​មិន​បាន​ចូល​រួម​ចំណែក​ទាល់​តែ​សោះ​ដើម្បី​​ជួយ​អាមេរិក​នៅ​ក្នុង​សង្គ្រាម​នេះ​​។…

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ចូល​រួម​ចំណែក​ដោះ​ស្រាយ​ជម្លោះ​អ៊ីរ៉ង់​ខណៈ​ដែល​​លោក​ពូទីន​​កំពុង​​​ពិភាក្សា​ជា​មួយ​បណ្ដា​ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​តំបន់​។ នេះ​បើ​យោ​ងតាម​​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េស្កូស​។ លោក​ថ្លែង​ថា​លោក​ពូទីន​បន្ត​ទំនាក់​ទំនង​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​។ ប្រសិន​បើ​មាន​ការ​ចាំ​បាច់​ យើង​នឹង​ចូលខ្លួន​ទៅ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះដើម្បី​​កែ​សម្រួល​ស្ថាន​ការណ៍​​ពី​​សង្គ្រាម​ទៅ​ជាសន្តិ​ភាព​​ឱ្យ​បាន​ឆាប់​រហ័ស​​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

លោក​ថ្លែង​ដូច្នេះ​ដើម្បីឆ្លើយ​តប​ទៅ​អ្នក​សារ​ព័ត៌​មាន​ដែល​ស្នើ​សុំ​ឱ្យ​លោក​ធ្វើ​អត្ថា​ធិប្បាយ​បន្ទាប់​ពី​លោ​កដូណាល់​ត្រាំ​ថ្លែង​សុន្ទរ​កថា​ទៅ​កាន់​ជន​រួម​ជាតិ​កាល​ពី​យប់​មិញ​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​អ៊ីរ៉ង់​ និង​បន្ទាប់​ពី​លោក​ប្រកាស​ថា​អាមេរិក​កំពុង​ពិចារណា​មែន​ទែន​ហើយ​ថា​នឹង​ដក​ខ្លួន​ចេញ​ពី​អង្គ​ការ​ណាតូ​។ លោក​​ត្រាំ​ថា​ណាតូ​មិន​បាន​ចូល​រួម​ចំណែក​ទាល់​តែ​សោះ​ដើម្បី​​ជួយ​អាមេរិក​នៅ​ក្នុង​សង្គ្រាម​នេះ​​។ លោក​ប៉េស្កូស​ថ្លែង​ថា​បក្ស​សម្ព័ន្ធ​យោធា​មួយ​នេះ​ជា​គូ​បដិ​បក្ស​របស់​រុស្ស៊ី​។

ទោះ​បី​ជា​មាន​ការ​អះ​អាង​របស់​រុស្ស៊ី​ដូច​ខាង​លើ​នេះ​ក្ដី អ៊ីរ៉ង់​ និង​អាមេរិក​ហាក់ដូច​ជា​មិន​ទាន់​បន្ធូរ​ដៃ​ឱ្យ​គ្នា​នៅ​ឡើយ​ទេ​។ លោក​ត្រាំ​ព្រមាន​វាយ​អ៊ីរ៉ង់​រឹត​តែ​ខ្លាំង​ក្លា​ជាង​មុន​ទៅ​ទៀត​បើ​ពួកគេ​មិន​ព្រម​ចរ​ចា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​។ ចំណែក​អ៊ីរ៉ង់​សច្ចា​ថា​នឹង​បន្ត​ធ្វើ​សង្គ្រាម​រហូត​ដល់​ទទួល​ជ័យ​ជម្នះ​។ កាល​ពី​យប់​មិញ អ៊ីរ៉ង់​វាយ​ប្រហារ​អ៊ីស្រា​អែល​ដោយ​គ្រាប់​មីស៊ីល​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​បី​សប្ដាហ៍​ចុង​ក្រោយ​នេះ​។ គេ​ស្ដាប់​​​ស៊ីរ៉ែន​ប្រកាស​​អាសន្ន​បញ្ចេញ​សំឡេង​កង​រំពង​ពាស​ពេញ​ដែន​អាកាស​អ៊ីស្រា​អែល​។

យោធា​អ៊ីស្រា​អែល​ថ្លែង​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន​បាន​ចេញ​ប្រតិ​បត្តិ​ការ​យ៉ាង​សកម្ម​​ដើម្បី​តាម​ប្រមាញ់​មីស៊ីល​ផ្លោង​របស់​អ៊ីរ៉ង់​កាល​ពី​ពេល​រំលង​អធ្រាត្រ​។ អ៊ីរ៉ង់​វាយ​ប្រហារ​យ៉ាង​តិច​២​លើក​បន្ទាប់​ពី​លោក​ត្រាំ​ថ្លែង​សុន្ទរ​កថាចេញ​ពី​សេត​វិមាន​។ នៅ​ក្នុង​ឱកាស​នោះ លោក​​​អះ​អាង​ថា​អាមេរិក​ជិត​សម្រេច​គោល​ដៅ​របស់​ខ្លួន​ហើយ​​។ លោក​​ត្រូវ​ការ​ពេល​ពីរ​ឬបី​សប្ដាហ៍​ទៀត​ដើម្បី​វាយ​ប្រហារ​ទឹក​ផ្ដាច់​ព្រ័ត្រ​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ