ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីម៉ាក់ដោះគ្រាប់បែក MK-82 ដោយជោគជ័យនៅឧត្តរមានជ័យ ដែលទ័ពអាកាសថៃទម្លាក់កាលពីចុងឆ្នាំ២០២៥

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៦​នេះ នៅ​ទិស​ខេត្តឧត្តរមានជ័យ កម្លាំង​ជំនាញ​អង្គភាព​ CMAC បាន​ប្រតិបត្តិការ​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​ MK-82…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៦​នេះ នៅ​ទិស​ខេត្តឧត្តរមានជ័យ កម្លាំង​ជំនាញ​អង្គភាព​ CMAC បាន​ប្រតិបត្តិការ​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​ MK-82 ទម្ងន់​ប្រមាណ​ជាង​ ២៣០​គីឡូក្រាម ប្រកបដោយ​ជោគជ័យ​និង​សុវត្ថិភាព​។ គ្រាប់បែក​MK-82 ​នេះ ​បាន​កប់​ក្នុង​ដី​ជម្រៅ​ជាង​១៣​ម៉ែត្រ ។

បើតាមឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ MK-82 ផលិត​នៅ​ឆ្នាំ​២០១០ ដោយ​ក្រុមហ៊ុន GDG (General Dynamics Ordnance and Tactical Systems)​ និង​បាន​កែសម្រួល​បំពាក់​បន្ថែម​សម្ភារ​បច្ចេកទេស​របស់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង HWG (Hanwha Corporation) ​និង​បាន​ទម្លាក់​លើ​មាតុភូមិ​កម្ពុជា ​ដោយ​ទ័ពអាកាស​សៀម​ឈ្លានពាន​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ ។

អគ្គនាយកស៊ីម៉ាក់ ក៏បានកោត​សរសើរ​ដោយ​ស្មោះ​ចំពោះ​កម្លាំង​ជំនាញ​អង្គភាព ​CMAC​ ជួរ​មុខ​ទាំងអស់ ​ដែល​បាន​ចូលរួមលះបង់ និង​ធ្វើ​ពលី​កម្ម​ក្នុង​បុព្វហេតុ​ធានា​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ ​និង​គាំទ្រ​ការ​ស្តារ​អភិវឌ្ឍន៍​ឡើ​ង​វិញ ​ក្រោយ​មាន​បទ​ឈប់​បាញ់ ស្រប​តាម​ស្មារតី​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​មហា​បវរ​ធ​បតី នាយក​រដ្ឋមន្ត្រី ​។

សូម​រម្លឹក ​និង​ចង​ចាំ​ថា ព្រះរាជាណាចក្រ​ដ៏កំសត់​នេះ ធ្លាប់​បាន​ឆ្លងកាត់​សង្គ្រាម​ពី​មុន ​នៃ​ការ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​ជាង​១០​ឆ្នាំ​ ពោល​ពី​១០ មក​រា ឆ្នាំ​១៩៦២ ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​១៩៧៥ មាន​បរិមាណ​គ្រាប់បែក​ប្រភេទ​ M​ និង ​MK សរុប​ចំនួន​ប្រមាណ​ជាង​១​លាន​២​សែន​គ្រាប់ (១.២០០.០០០​គ្រាប់​)​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ