ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងហោះហើរ​ត្រង់​ដំបូង​បង្អស់​រវាង​សហរដ្ឋ អាមេ​រិក និង​វេ​ណេ​ស៊ុ​យ​អេ​ឡា​ក្នុង​រយៈពេល​៧​ឆ្នាំ​បាន​មក​ដល់ទី​ក្រុង​កា​រ៉ា​កាស

2 ម៉ោង មុន

ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ៖ ជើងហោះហើរ​ត្រង់​លើក​ដំបូង​បង្អស់​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ក្នុង​រយៈពេល​ប្រាំ​៧​ឆ្នាំ បាន​ចុះ​ចត​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ (​ម៉ោង​ក្នុងស្រុក​) នៅ​ទីក្រុង​កា​រ៉ា​កាស (Caracas)…

ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ៖ ជើងហោះហើរ​ត្រង់​លើក​ដំបូង​បង្អស់​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ក្នុង​រយៈពេល​ប្រាំ​៧​ឆ្នាំ បាន​ចុះ​ចត​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ (​ម៉ោង​ក្នុងស្រុក​) នៅ​ទីក្រុង​កា​រ៉ា​កាស (Caracas) ដែល​ជា​ទំព័រ​ថ្មី​មួយ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ចាប់តាំងពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ទម្លាក់​មេដឹកនាំ​ឆ្វេងនិយម លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ (Nicolas Maduro)​។ នេះ​បើ​តាម​ប្រភព​ពី AFP, France24, Reuters និង​ប្រភព​ផ្សេង​ទៀត​បាន​ចេញផ្សាយ​។

ជើងហោះហើរ​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក Envoy Air ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន American Airlines បាន​ហោះ​ឡើង​នៅ​ម៉ោង ១០:២៦​ព្រឹក​ចេញ​ទីក្រុង​ម៉ៃ​អា​មី (Miami) ក្នុង​ដំណើរ​ទៅ​កាន់​ទីក្រុង​កា​រ៉ា​កាស ជា​កន្លែង​ដែល​សហរដ្ឋអាមេរិក​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើង​វិញ បន្ទាប់​ពី​មាន​ភាព​តានតឹង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ខណៈ​ដែល​ជើងហោះហើរ​លេខ ៣៥៩៩ មួយ​នេះ បាន​ចុះ​ចត​តិច​ជាង​៣​ម៉ោង​ក្រោយមក​។

ការ​ហោះហើរ​នេះ រួម​មាន​មន្ត្រីជាន់ខ្ពស់​មក​ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ផង​ដែរ នៅ​ក្នុង​ដំណើរ​ទៅ​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ដែល​នេះ​គឺជា​ការ​រំពឹង​ទុក​មិន​នឹក​ស្មាន​មួយ​។ អ្នកដំណើរ​ខ្លះ​បាន​ថតរូប Selfie យ៉ាង​រីករាយ​នៅ​ពេល​ចុះ​ពីលើ​យន្តហោះ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជើងហោះហើរ​តំណាង​ឱ្យ​ការ​បញ្ចប់​នៃ​ភាព​ឯកោ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ដោយ​សហរដ្ឋអាមេរិក​។

មិនតែប៉ុណ្ណោះ វា​ក៏​បាន​បង្ហាញ​ពី​ការ​វិល​ត្រឡប់​នៃ​ប្រទេស​តំបន់​កា​រា​បៀ​ន (Caribbean) មួយ​នេះ ចូល​ទៅ​កាន់​ដែនអាកាស​ពិភពលោក​ឡើង​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​បាន​ផ្អាក​ការ​ហោះហើរ​ទៅ​ទីនោះ​កាលពី​ចុងឆ្នាំ​មុន ព្រោះ​សម្ពាធ​នយោបាយ និង​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ពី​សហរដ្ឋអាមេរិក​លើ​រដ្ឋាភិបាល​លោក ម៉ា​ឌូ​រ៉ូ​។ រថយន្ត​ពន្លត់អគ្គីភ័យ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ២ គ្រឿង​បាន​បាញ់​ទឹក​គ្របដណ្តប់​ពីលើ​យន្តហោះ​នោះ ដើម្បី​ជា​ការ​អបអរ​ផង​ដែរ​។

ជើងហោះហើរ​ថ្មី​នេះ បាន​កើតឡើង​ចំ​ពេល​ដែល​ឧស្សាហកម្ម​អាកាសចរណ៍​ពិភពលោក បាន​នឹង​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយសារ​ការ​ឡើងថ្លៃ​តម្លៃ​ប្រេង បណ្តាល​មក​ពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ចាប់តាំងពី​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​លបើក​ការ​វាយប្រហារ​តាម​អាកាស​លើ​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ នាំ​ឱ្យ​ទីក្រុង​តេ​ហេ​រ៉​ង់​ឆ្លើយ​តប​វិញ តាម​រយៈ​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដែល​ផ្លូវ​ដឹក​ជញ្ជូន​ប្រេង​ដ៏​សំខាន់​មួយ​របស់​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ