រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បានដាក់ចេញទិសដៅក្នុងការជំរុញប្រទេសជាតិឲ្យរីកចម្រើន ដែលក្នុងនោះវិស័យ ដឹកជញ្ជូនផ្នែកភស្តុភារកម្មជា ស្នូលមួយសម្រាប់បំម្រើឲ្យវិស័យផ្សេងៗទៀត។

ថ្លែងក្នុង«ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៦ និងខួប អនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែ ស្វយ័តក្រុង ព្រះសីហនុ (១៩៩៦-២០២៦)» ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា៖« បើសិនវិស័យដឹកជញ្ជូនមានកម្រិតខ្ពស់ យើងត្រូវំណាយខ្ពស់ ភាពប្រកួតប្រជែង ផលិត ផលកសិកម្ម ផលិតផលឧស្សាហកម្ម ក៏ពិបាក ប៉ុន្តែបើយើងធ្វើវិស័យនេះជាប់ ហើយដឹកទំនិញ ត្រង់ទៅ ត្រង់មកពីកម្ពុជាទៅកាន់ពិភពលោក ចូលតាមនេះស្រួល បើចូលតាមផ្សេងនឹងចំណា យច្រើន»។
សម្តេចធិបតីបានលើកឡើងថា នៅពេលវិស័យភស្តុភារកម្មមានភាពងាយស្រួលនឹងជួយដល់កម្ពុជាក្នុងវិស័យផ្សេងៗទៀត។
ឆ្លៀងក្នុងឱកាសនោះដែរសម្តេចធិបតីក៏បានស្នើដល់ជប៉ុនតាមរយៈឯកឧត្តមឯកអគ្គរាជទូត ជប៉ុននៅកម្ពុជាជួយពិនិត្យលិតភាពក្នុងការជួយគាំទ្រ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធឡូជីស្ទិក និងប្រព័ន្ធចម្រុះទឹកកង្វក់នៅកម្ពុជាថែមទៀត។
ព្រមទាំងជួយសម្របសម្រួលរៀបចំឲ្យមានការផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍ លើបច្ចេកវិទ្យាលើការអភិវឌ្ឍវិស័យហេដ្ឋ រចនាសម្ព័ន្ធ ដើម្បីជំរុញឲ្យវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង៕
ចែករំលែកព័តមាននេះ