ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់កង់បី បា.ត់ខ្លួន ១សប្តាហ៍ហើយ គ្មាន​តម្រុយ គ្រួសារបន្តស្វែងរកតាមផ្លូវងងឹត គ្រូទាយប្រាប់​​បែបនេះ​

48 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉​តូ កង់​បី ដែល​បាន​បាត់​ខ្លួន​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ស្វែងរក​ប្រទះ​ឃើញ​ម៉ូតូ​កង់​បី​ត្រូវ​បាន​គេ​ដុត​កម្ទេច​ចោល​នៅ​ដី​វាល​មួយ​កន្លែង​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់ គោករ​ការ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​រហូត​មក​ដល់​ថ្ងៃ​ទី​១​ខែឧសភា​ឆ្នាំ​២០២៦​នេះ​រយះ​ពេល​១​ស​ប្តា​ហ៍​ហើយ​បាត់​ដំណឹង​សូន្យឈឹង​ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​បន្ត​ស្វែងរក​គ្រប់​ច្រកល្ហក​ទាំង​ផ្លូវ​ភ្លឺ​និង​ផ្លូវ​ងងឹត​។ តាម​ក្រុម​គ្រួសារ​របស់ អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នោះ​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉​តូ កង់​បី ដែល​បាន​បាត់​ខ្លួន​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ស្វែងរក​ប្រទះ​ឃើញ​ម៉ូតូ​កង់​បី​ត្រូវ​បាន​គេ​ដុត​កម្ទេច​ចោល​នៅ​ដី​វាល​មួយ​កន្លែង​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់ គោករ​ការ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​រហូត​មក​ដល់​ថ្ងៃ​ទី​១​ខែឧសភា​ឆ្នាំ​២០២៦​នេះ​រយះ​ពេល​១​ស​ប្តា​ហ៍​ហើយ​បាត់​ដំណឹង​សូន្យឈឹង​ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​បន្ត​ស្វែងរក​គ្រប់​ច្រកល្ហក​ទាំង​ផ្លូវ​ភ្លឺ​និង​ផ្លូវ​ងងឹត​។

តាម​ក្រុម​គ្រួសារ​របស់ អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នោះ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​វេលា​រសៀល​ថ្ងៃ​ទី​១ ខែឧសភា​ឆ្នាំ ២០២៦ នេះ​ពុំ​ទាន់​ទទួល​ដំណឹង​ពី​អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នោះ​ឡើយ​។​

ក្រុម​គ្រួ​សារបាន​បន្ត​ស្វែងរក​គ្រប់​ច្រកល្ហក​ទាំង នៅ​ជុំ​​វិញ​វាល​ដែល​ប្រទះ​ឃើញ​ម៉ូតូ​កង់​ដែល​គេ​ដុត​បំផ្លាញ ចោល​និង​រក​ទាំង​ផ្លូវ​ងងឹត ដោយ​រក​គ្រូ​ពូកែ​ៗ​មើល​ជា​ច្រើន ហើយ​គ្រូ​ខ្លះ​ថា មាន​គេ​ឃុំគ្រង​ផ្លូវ​ងងឹត​មិន​អោយ​មក​​ផ្ទះ​វិញ​និង​ខ្លៈ​ទៀត ថា​អាច​ត្រូវ​បាន​គេ​សម្លាប់​ពន្លិច​ក្នុង​ទឹក​បាត់​ហើយ​។

​ទោះបីជា​យ៉ាងណា​មាន​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​សម្លាប់ ព​ន្លឹ​ច​ទឹក​នៅ​ក្នុង​ស្រះ​មួយ​កន្លែង​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ កន្លែង​ប្រទះ​​ឃើញ​កង់​៣​ ត្រូវ​គេ​ដុត​។​ការ​សង្ស័យ​បែប​នេះ​មិន​អាច​យក​ជា​ការ​បាន ព្រោះ​ពុំ​មាន​តម្រុយ​ណាមួយ​ឡើយ​។

តាម​សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ប្រទះ​ឃើញ​ម៉ូតូ​កង់​បី​ដែល​ត្រូវ​បាន​គេ​ដុត​បំផ្លាញ ហើយ​ក្រុម​គ្រួសារ​មក ដាក់​ពាក្យបណ្ដឹង​សមត្ថកិច្ច​បាន​ស្វះស្វែង​និង​ស្រាវជ្រាវ​រក​អ្នក​ម៉ូតូ​កង់​បី​រូប​នោះ​ពុំ​ទាន់​បាន​ទទួល​ដំណឹង ឡើយ​។​ចំណែក​ប្រព័ន្ធ​ទាក់ទង របស់​អ្នក​រត់​ម៉ូតូ​កង់​៣​បាន​បិទ​ផ្តាច់​សេវា​។

គួរ​បញ្ជាក់​ថា​អ្នក​រត់​កង់បី​ឈ្មោះ​ថុ​ន វិចិត្រ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​បុរី​ចេ​ន​ឡា ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​ហើយ​បាន​បាត់​ខ្លួន​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​យប់​ថ្ងៃ​ទី​២៤ ខែមេសា​ឆ្នាំ​២០២៦ បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​និង​ក្រុម​គ្រួ​សារបាន​ស្វែងរក​អ្នក​សារព័ត៌មាន​ផ្សព្វផ្សាយ​និង​ឡាយ​ពី​ដំណឹង​ដ៏​សោកសៅ​នេះ​។

តាម​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នោះ​បាន​បាត់​ខ្លួន​នៅ​វេលា​ម៉ោង ប្រមាណ​២​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃ​ទី​២៤​ខែមេសា​ឆ្នាំ​២០២៦​ដោយ​ពុំ​អាច​ទាក់ទង​បាន ខណៈ​ពេល​ដែល​គាត់​បាន​ចេញ​ទៅ​រត់​ម៉ូតូ​កង់​៣​នៅ​ពេល​យប់ ប្រចាំ​នៅ​ម្តុំ​ផ្សារ​ដី​ហុយ ។

តាម​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង ថា “​ទម្លាប់​ប្ដី ទោះ​រវល់​យ៉ាងណា ក៏​គាត់​ផ្ញើរ Sticker តប​វិញ​ដែរ តែ​ពេល នេះ​ចូល​មើល​ហើយ​ស្ងាត់​សូន្យ សង្ស័យ​ថា អ្នក​ដែល​កំពុង​កាន់​ទូរស័ព្ទ​នោះ មិនមែន​ជា​ប្ដី​គាត ឡើយ​”​។ បន្ទាប់​ពី​បាត់​ខ្លួន​ក្រុម​គ្រួសារ​និង​សាច់ញាតិ​បងប្អូន​ក៏​បាន​ស្វែងរក​ហើយ​នៅ​វេលា​រសៀល​ថ្ងៃ​ទី ២៤​ខែមេសា​ក៍បាន​ទទួល​ដំណឹង​ថា ម៉ូតូ​កង់​បី​មួយ​គ្រឿង​ត្រូវ​បាន​គេ​ដុត​កម្ទេច​ចោល​ក៏​ចុះ​ទៅ​មើល​ទើប​ដឹង​ថា ម៉ូតូ​កង់​បី​នោះ​ជា​ម៉ូតូ​កង់​បី​របស់​ប្ដី តែ​សំណល់​ខ្មោច​ម៉ូតូ​កង់​៣​បាន ម៉ាស៊ីន ដៃ​និង​កង់​។

តាម​នគរបាល​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​ឲ្យ​ដឹង​ថា សំណល់ ម៉ូតូ​កង់​បី ដែល​ត្រូវ​គេ​ដុត​ចោល​នោះ​ត្រូវ​បាន​អ្នកនេសាទ​ប្រទះ​ឃើញ​កាលពី វេលា​ម៉ោង​ប្រមាណ​ជាង ៨​ព្រឹក ថ្ងៃ​ទី​២៤​ខែមេសា​ឆ្នាំ​២០២៦​នៅ ដី​វាល​មួយ​កន្លែង​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​លុះ​ក្រោយមក​នៅ​វេលា​រសៀល​ទើប​ទើប​ដឹង​ដំណឹង​ដល់​ក្រុម​គ្រួសារ​រួច​មក​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​ជួយ​រក​ប្ដី​របស់​ខ្លួន​ដែល​ជា​ម្ចាស់​កង់​បី​។​រហូត​មក​ដល់​ថ្ងៃ​រយៈពេល​៧​ថ្ងៃ​មក​ហើយ អ្នក​រត់​ម៉ូតូ​កង់​៣​នោះ​បាន​បាត់​ដំណឹង​រក​ពុំ​ទាន់​ឃើញ​នៅឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ