ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ដោយបានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកអភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ មានការណែនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក អូន សុវ៉េត ស្នងការរងទទួផែនអត្តសញ្ញាណកម្ម។
ក្រុមការងារធ្វើអត្តសញ្ញាណប័ណ្ណនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង សូមផ្សព្វផ្សាយនិងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងត្រូវទទួលសេវា ផ្ដល់អត្តសញ្ញាណប័ណ្ណ សូមអញ្ជើញចូលរួមមកធ្វើតាមកម្មវិធីដូចខាងក្រោម៖
អត្តសញ្ញាណប័ណ្ណផុតសុពលភាពមុន១៨០ថ្ងៃ តម្រូវភ្ជាប់ឯកសារដូចជា:
-ប្រជាពលរដ្ឋដែលមានអត្ត សញ្ញាណប័ណ្ណផុតសុពលភាពអត់ផ្លាស់ប្តូរអាសយដ្ឋាន យកតែ អត្តសញ្ញាណប័ណ្ណចាស់ មិនតម្រូវឲ្យភ្ជាប់ឯកសារអ្វីឡើយ
-ប្រជាពលរដ្ឋផ្លាស់ប្តូរអាសយដ្ឋានតម្រូវភ្ជាប់ឯកសារមកជាមួយ សៀវភៅស្នាក់នៅ(ក២) ឬសៀវភៅគ្រួសារ(ក៤) ឬលិខិតបញ្ជាក់ទីលំនៅ (ច្បាប់ដើម)។
អត្តសញ្ញាណប័ណ្ណថតថ្មី ចាប់ពីអាយុ ១៥ឆ្នាំឡើង តម្រូវភ្ជាប់ឯកសារមកជាមួយដូចជា ៖
– សេចក្តីចម្លងសំបុត្រកំណើត (ច្បាប់ដើម)
-សៀវភៅស្នាក់នៅ(ក២) ឬសៀវភៅគ្រួសារ(ក៤) ( ច្បាប់ដើម )
-លិខិតបញ្ជាក់ទីលំនៅ ។
ដូចនេះសូមបងប្អូនរួសរាន់ មកធ្វើអត្តសញ្ញាណប័ណ្ណ នៅច្រកចេញ-ចូលតែមួយស្រុក ឬនៅតាមបណ្តាទីតាំងដែលមាននៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឋិតនៅក្នុងភូមិសាស្ត្ររបស់បងប្អូន ឱ្យបានគ្រប់ៗគ្នា។
មន្ត្រីនគរបាលរង់ចាំផ្តល់សេវា ថតអត្តសញ្ញាណប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលាពីថ្ងៃច័ន្ទ-ដល់ថ្ងៃអាទិត្យ រួមទាំងថ្ងៃបុណ្យឈប់សម្រាកផងដែរ ៕








ចែករំលែកព័តមាននេះ