ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវវស្សាហើយ តែកម្រិតកម្ពស់ទឹកនៅបឹងទន្លេសាបត្រង់កន្លែងខ្លះ គឺនៅក្រោម១ម៉ែត្រនៅឡើយ

3 ម៉ោង មុន

កម្រិត​កម្ពស់​ទឹក​បឹង និង​ទន្លេ​នៅ​កម្ពុជា នៅ​ពេល​ដែល​កម្ពុជា​ទទួល​ទឹកភ្លៀង​មក​ជា​បន្តបន្ទាប់​ទៅ​ហើយ នៅ​មាន​កន្លែង​ខ្លះ គឺ​នៅ​តែ​មាន​កម្រិត​កម្ពស់​ទឹក​ក្រោម ១​ម៉ែត្រ​ដដែល ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥…

កម្រិត​កម្ពស់​ទឹក​បឹង និង​ទន្លេ​នៅ​កម្ពុជា នៅ​ពេល​ដែល​កម្ពុជា​ទទួល​ទឹកភ្លៀង​មក​ជា​បន្តបន្ទាប់​ទៅ​ហើយ នៅ​មាន​កន្លែង​ខ្លះ គឺ​នៅ​តែ​មាន​កម្រិត​កម្ពស់​ទឹក​ក្រោម ១​ម៉ែត្រ​ដដែល ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦​នេះ​ថា កម្រិត​កម្ពស់​ទឹក​នៅ​បឹង​ទន្លេសាប នៅ​ត្រង់​កំពង់​លួង មាន​កម្ពស់​ត្រឹម​០,៨១ ម៉ែត្រ នៅ​ទន្លេសាប​ត្រង់​ព្រែក​ក្តាម​១,៤៣ ម៉ែត្រ ហើយ​នៅ​ទន្លេមេគង្គ​ត្រង់​អ្នក​លឿង កម្រិត​កម្ពស់​ទឹក គឺ​រង្វង់​១,៥០​ម៉ែត្រ ក្រៅពី​នោះ​មាន​ចាប់ពី ២​ម៉ែត្រ​ឡើង​លើ ។

រូបតំណាងដោយAI

អ្នកជំនាញ​ខាង​ជល​សាស្ត្រ​បាន​ព្រមាន​ថា នេះ គឺជា​កម្រិត​កម្ពស់​ទឹក ដែល​ស្រង់​នៅ​ពេល​វាស់ ប៉ុន្តែ​របប​ទឹកជា​ទូទៅ​វា​ប្រែប្រួល​លឿន ដែល​គប្បី​ប្រុង​ប្រយ័ត្ន​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ