ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ស​ប្តា​ហ៍​! តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់​ចុះ​ជិត ៦% ខណៈ​អា​មេ​រិ​ក​-​អ៊ី​រ៉​ង់​ ខិត​ជិត​ស​ម្រ​ច​បាន​កិច្ចព្រមព្រៀង​សន្តិភាព

2 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ បាន​ធ្លាក់​ចុះ​រហូត​ដល់ ៦% ដែល​ជា​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍ មក​ជាមួយ​សុទិដ្ឋិនិយម​កាន់តែ​ខ្ពស់​ថា សហ​រដ្ឋអាមេរិក…

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ បាន​ធ្លាក់​ចុះ​រហូត​ដល់ ៦% ដែល​ជា​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍ មក​ជាមួយ​សុទិដ្ឋិនិយម​កាន់តែ​ខ្ពស់​ថា សហ​រដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ កំពុង​តែ​ខិត​ជិត​ទៅ​ដល់​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព ទោះបីជា​ភាគី​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​លើ​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

តម្លៃ​ប្រេង​ឆៅ Brent ស្តង់ដា​ពិភពលោក​បាន​ធ្លាក់​ចុះ​រហូត​ដល់ ៥,៨៥ ដុល្លារ​អា​មេ​រិ​ក ឬ ៥,៧% មក​នៅ​ត្រឹម ៩៧,៦៩ ដុល្លារ​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង ១ រសៀល (​ម៉ោង​នៅ​កម្ពុជា​) ខណៈ​ដែល​ប្រេង​ឆៅ West Texas Intermediate របស់​សហរដ្ឋអាមេរិក​មាន​តម្លៃ ៩០,៨៥ ដុល្លារ​ក្នុង​១​បារ៉ែល ធ្លាក់​ចុះ ៥,៧៥ ដុល្លារ ឬ ៦%​។ កិច្ចសន្យា​ជួញដូរ​ទាំង​ពីរ​បាន​ឈាន​ដល់​កម្រិត​ទាប​បំផុត ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៦​។

កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់​បាន​ចរចា​ជា​ចម្បង​ពី​ការ​យោគយល់​គ្នា​លើ​កិច្ចព្រមព្រៀង​សន្តិភាព ដែល​នឹង​បើក​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើង​វិញ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ភាគី​ទាំង​ពីរ​នៅ​តែ​មាន​ភាព​មិន​ចុះសម្រុង​គ្នា​លើ​បញ្ហា​លំបាក​ជា​ច្រើន ដោយ​លោក ត្រាំ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា បាន​បញ្ជាក់​ថា លោក​បាន​ប្រាប់​តំណាង​របស់​លោក កុំឱ្យ​ប្រញាប់ប្រញាល់​ក្នុង​ការ​ចុះ​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​អ៊ី​រ៉​ង់​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Warren Patterson ប្រធាន​យុទ្ធសាស្ត្រ​ផ្នែក​ទំនិញ​នៅ​ក្រុមហ៊ុន ING Group បាន​លើក​ឡើង​ដូច្នេះ​ថា «​យើង​ធ្លាប់​ស្ថិត​នៅ​ដំណាក់កាល​នេះ​ពី​មុន​មក​ហើយ ដោយសារ​តែ​ការ​ចរចា​ជាប់​គាំង​។ ដូច្នេះ ទីផ្សារ​ទំនង​នឹង​ប្រុង​ប្រយ័ត្ន​ជាង​មុន​អំពី​ប្រតិកម្ម​ហួសហេតុ​ណាមួយ​»​។ ជាមួយ​គ្នា​នោះ បណ្តា​អ្នកវិភាគ​បាន​រំពឹង​ថា ការ​វិល​ត្រឡប់​ទៅ​រក​ការ​ដឹក​ជញ្ជូន​ប្រេង​ជា​ធម្មតា​វិញ​តាម​ច្រក​សមុទ្រ​ហ័​រ​មូស នឹង​ចំណាយពេល​ច្រើន​ខែ ដោយសារ​តែ​បណ្តា​រោងចក្រ​ប្រេង និង​ឧស្ម័ន​ដែល​រង​ការ​ខូចខាត ត្រូវការ​ពេល​សម្រាប់​ការ​ជួសជុល​ស្តារ​សមត្ថភាព​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ